**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង

ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិ ៥៥១ករណី និងបានបញ្ជូនទៅតុលាការ ៤៧ករណី ក្នុងត្រីមាសទី១ ឆ្នាំ២០២៦

ភ្នំពេញ៖ យោងតាមទិន្នន័យបទល្មើសធនធានធម្មជាតិ ដែលកើតមាននៅតាមតំបន់ការពារធម្មជាតិ ទាំង៧៣ តំបន់ នៅទូទាំងប្រទេសកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ រួមមានមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានធ្វើសកម្មភាពចុះល្បាត ចំនួន ៣០២១ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៥៥១ករណី។ ចំនួននេះ មានការថយចុះចុះ១៥៩ករណី បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្នុងចំណោមបទល្មើសបង្រ្កាបបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួមមានបទល្មើសព្រៃឈើ ចំនួន ១៦៤ករណី, បទល្មើសសត្វព្រៃ ចំនួន ១៥៣ករណី, បទល្មើសដីធ្លីមាន ចំនួន ១៤៩ករណី, បទល្មើសនេសាទ ចំនួន ៧៨ករណី គ្មានបទល្មើសរ៉ែ ចំនួន ៧ករណី។

មន្រ្តីនគរបាលយុត្តិធម៌ ក្រសួងបរិស្ថាន បានចាត់ការរៀបចំកំណត់ហេតុបទល្មើសចំនួន ២៧៦ករណី កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៤៧ករណី និងជនសង្ស័យចំនួន២៩នាក់។

វត្ថុតាងបទល្មើស៖ អេស្កាចំនួន ២គ្រឿង អាំងវ៉ើតទ័រចំនួន ៣១គ្រឿង, ត្រាក់ទ័រចំនួន ២គ្រឿង, អាវុធចំនួន ៤ដើម, រថយន្តចំនួន ៤គ្រឿង, គ្រាប់អាវុធចំនួន ៥១គ្រាប់, រថយន្តច្នៃចំនួន ២គ្រឿង, អាវុធច្នៃចំនួន ៥៧ដើម, គោយន្តចំនួន ១២គ្រឿង, គ្រាប់អាវុធច្នៃចំនួន ១៥គ្រាប់, ម៉ូតូចំនួន ២៣គ្រឿង, ឈើប្រណីតចំនួន ១ម៉ែត្រត្រីគុណ, ទូក/ម៉ាស៊ីនចំនួន ៣គ្រឿង, ឈើចម្រុះចំនួន ៧៣ម៉ែត្រត្រីគុណ, រណារយន្តចំនួន ១២៦គ្រឿង, អុសចំនួន ១៦ម៉ែត្រត្រីគុណ, រទេះ/រ៉ឺម៉កចំនួន ៦៧គ្រឿង, សត្វព្រៃរស់ចំនួន ៣១ក្បាល, អន្ទាក់ឆក់ចំនួន ៤៧៥ម៉ែត្រ, សត្វព្រៃងាប់ចំនួន ១៣២គីឡូក្រាម, អន្ទាក់ខ្សែចំនួន ៧ ១៣៧ខ្សែ, បង្គោលឈើចំនួន ១ ៧១៣ដើម, មងចាប់សត្វព្រៃចំនួន ២ ៧២៥ម៉ែត្រ, បង្គោលថ្មចំនួន ៣០៤ដើម, មងស្បៃដាក់ត្រីចំនួន ២២ ១៨២ម៉ែត្រ, រុះរើខ្ទមអនាធិបតេយ្យចំនួន ៥៩ខ្ទម និងអាគុយចំនួន ២៥គ្រាប់។

វត្ថុតាងដែលបានចាប់យកទាំងអស់ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការ-ស្នាក់ការរងដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង