**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

AIIB ប្តេជ្ញាក្នុងការចូលរួមវិនិយោគលើវិស័យថាមពល នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក្នុងឱកាសដែលលោកស្រី មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់កម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ បានសម្តែងការអបអរសាទរ ក្នុងឱកាសដែលលោកស្រី ត្រូវបានជ្រើសតាំងឱ្យចូលកាន់តំណែងថ្មី និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រី និងគណៈប្រតិភូ AIIB ក្នុងការអញ្ជើញមកប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចរបស់ លោកស្រី ពិតជាមានសារៈសំខាន់ ក្នុងខណៈពេលដែលកម្ពុជា និង AIIB បាន និងកំពុងឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការថ្មី តាមរយៈការដាក់ឱ្យអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៦-២០៣០ (Country Cooperation Framework – CCF 2026-2030) ដែលមានទំហំវិនិយោគរហូតដល់ប្រមាណ ២ ប៊ឺលានដុល្លារអាម៉េរិក។

ក្នុងនាមជាសមាជិកស្ថាបនិកនៃ AIIB តាំងពីឆ្នាំ ២០១៦ មក, កម្ពុជា តែងទទួលបានការគាំទ្រជាបន្តបន្ទាប់ពី AIIB ក្នុងដំណើរនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងក្រោមក្របខ័ណ្ឌឥណទាន (Sovereign and Non-Sovereign Loans) និងហិរញ្ញប្បទានឥតសំណង។ ជាក់ស្តែង, ក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩, AIIB បានចូលរួមយ៉ាងសកម្មក្នុងការជួយកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ដែលបត់បែនខ្ពស់ ឆ្លើយតបនឹងតម្រូវការភ្លាមៗរបស់កម្ពុជា។

បន្ថែមលើនេះ, ក្នុងកាលៈទេសៈដ៏លំបាក និងមិនប្រាកដប្រជានៃសេដ្ឋកិច្ចសលកនាពេលបច្ចុប្បន្ន, ជម្លោះភូមិសាស្រ្តនយោបាយនៅមជ្ឈិមបូព៌ា និងវិបត្តិថ្មីផ្សេងទៀត, កម្ពុជាមានតម្រូវការក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែច្រើនឡើង ដើម្បីគាំទ្រដល់ការរក្សាលំនឹង និងកំណើនប្រកបដោយចីរភាព។

ជាមួយគ្នានេះ, កម្ពុជានឹងពិនិត្យឡើងវិញនូវតម្រូវការអភិវឌ្ឍរយៈពេលមធ្យម និងវែងក្នុងវិស័យថាមពល ព្រមទាំងបន្តកិច្ចសន្ទនាជាមួយ AIIB ចំពោះតម្រូវការជាក់លាក់ ។

លោកស្រី Zou Jiayi បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងបានថ្លែងពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំរវាង AIIB និងរាជរដ្ឋាភិបាលកម្ពុជា កន្លងមក ។ AIIB ប្ដេជ្ញាបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគាំទ្រដល់របៀបវារៈ និងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ដែលមានភាពស្របគ្នានឹងគោលនយោបាយ និងអាទិភាពជាយុទ្ធសាស្រ្តរបស់ AIIB ។

ក្នុងនោះ, ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង AIIB និងកម្ពុជា មិនត្រឹមតែជាក្របខ័ណ្ឌហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាដ៏រឹងមាំនៃភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង AIIB និងកម្ពុជា ហើយ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយចាប់ផ្តើមការរៀបចំបេក្ខភាពគម្រោងឱ្យកាន់តែឆាប់ ។ AIIB នឹងបន្តសម្របសម្រួល និងជំរុញការអនុម័ត CCF 2026-2030 សំដៅឈានដល់ការដាក់ឱ្យអនុវត្តបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ឈានទៅសម្រេចចុះហត្ថលេខាលើគម្រោងអាទិភាពនីមួយៗ តាមឆ្នាំដែលបានគ្រោងទុក។

លោកស្រី ក៏បានជម្រាបជូនបន្ថែមផងដែរថា ដើម្បីឆ្លើយតបនឹងវិបត្តិថាមពល និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈក្នុងរយៈពេល មធ្យម និងវែង AIIB មានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមវិនិយោគលើវិស័យថាមពល (Energy Transition and Clean Energy) នៅកម្ពុជា តាមរយៈឧបករណ៍ហិរញ្ញប្បទានថ្មីៗ ដែល AIIB បានបង្កើតឡើង រួមមានដូចជា Climate-Focused Policy-Based Financing ជាដើម។

ជាថ្មីម្តងទៀត, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបញ្ជាក់អំពីការប្តេជ្ញាខ្ពស់ របស់កម្ពុជាក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ AIIB ជាពិសេស ក្នុងការអនុវត្តបេក្ខភាពគម្រោងក្នុងវិស័យអាទិភាពរួមមាន ទឹក ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ព្រមទាំងបន្តពិភាក្សាជាមួយ AIIB លើឧបករណ៍ហិរញ្ញវត្ថុថ្មីៗ (New Financial Facilities) ដែលកម្ពុជាអាចទទួលយកបាន។

អគ្គបណ្ឌិតសភាចារ្យ បានស្នើឱ្យ AIIB ជំរុញការអនុម័តបេក្ខភាព គម្រោងក្នុងឆ្នាំ ២០២៦ និងកៀរគរហិរញ្ញប្បទានឥតសំណងពីប្រភពនានា ទាំងក្រោមក្របខ័ណ្ឌ AIIB និងដៃគូអភិវឌ្ឍន៍ដទៃផ្សេងទៀត ដើម្បីជួយសម្រួលឱ្យកម្រិតសម្បទាននៃហិរញ្ញប្បទានពី AIIB ខ្ពស់ជាងមុន និងអាចទទួលយកបាន ស្របតាមយុទ្ធសាស្ត្រនៃការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា។

លោកស្រី Zou Jiayi បានជម្រាបជូនថា AIIB តែងខិតខំកៀរគរហិរញ្ញប្បទានឥតសំណង ពីប្រភពនានាតាមដែលអាចធ្វើបាន ហើយ AIIB ត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សា និងស្វែងរកកាលានុវត្តភាពថ្មីៗ តាមរយៈឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ឆ្លើយតបវិបត្តិ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា។

លោកស្រី Zou Jiayi បានរំលេចផងដែរថា កម្ពុជាជាសមាជិកស្ថាបនិក ដែលបានគាំទ្រការបង្កើត AIIB តាំងពីដំណាក់កាលដំបូង ហើយ AIIB មានមោទនភាពយ៉ាងខ្លាំង ដែលបានចូលរួមចំណែក ក្នុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ AIIB ក្នុងការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យអាទិភាពនៅកម្ពុជា ប្រកបដោយភាពបត់បែន ខ្ពស់តាមកាលៈទេសៈ និងការវិវត្តនៃសេដ្ឋកិច្ចសកល ព្រមទាំងបានជូនពរឱ្យលោកស្រី Zou Jiayi និងសហការីទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង