**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២

ឥណ្ឌូណេស៉ី អំពាវនាវយ៉ាងទទូចឱ្យភាគីជម្លោះនៅមជ្ឈិមបូព៌ា គោរពច្បាប់មនុស្សធម៌អន្តរជាតិ

ហ្សាការតា៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ ឥណ្ឌូណេស៉ី បានអំពាវនាវយ៉ាងទទូចឱ្យភាគីជម្លោះនៅមជ្ឈិមបូព៌ា គោរពច្បាប់មនុស្សធម៌អន្តរជាតិ បន្ទាប់ពីទាហានរបស់ខ្លួន៣នាក់ ដែលស្ថិតក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) ត្រូវបានសម្លាប់នៅឯប្រទេសលីបង់។

អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូណេស៉ី លោក Rico Ricardo Sirait បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «សុវត្ថិភាពរបស់កងកម្លាំងរក្សាសន្តិភាព ចាំបាច់ត្រូវតែជាអាទិភាពចម្បងបំផុត។ សូមឱ្យភាគីទាំងអស់នៅក្នុងជម្លោះ គោរពច្បាប់មនុស្សធម៌អន្តរជាតិ និងធានាសន្តិសុខរបស់សមាជិកនៃបេសកកម្មរក្សាសន្តិភាព»។

បេសកកម្មរក្សាសន្តិភាពរបស់ UN នៅលីបង់ ហៅកាត់ UNIFIL បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពមកពីឥណ្ឌូណេស៉ី សរុបចំនួន៣នាក់ បានស្លាប់ ក្នុងឧប្បត្តិហេតុ២ដាច់ដោយឡែកពីគ្នា នៅភាគខាងត្បូងប្រទេសលីបង់ ក្នុងនោះ២នាក់បានស្លាប់ កាលពីថ្ងៃចន្ទ បន្ទាប់ពីការផ្ទុះមួយមិនដឹងប្រភពច្បាស់ បានបំផ្លាញរថយន្តរបស់ពួកគេ នៅក្បែរតំបន់ Bani Hayyan។ រីឯ ម្នាក់ទៀតបានស្លាប់ កាលពីយប់ថ្ងៃអាទិត្យ នៅពេលគ្រាប់ផ្លោងមួយ បានផ្ទុះនៅទីតាំងឈរជើងរបស់ក្រុមទាហានឥណ្ឌូណេស៉ី ក្បែរភូមិ Adchit al-Qusayr។

គួរបញ្ជាក់ថា ឧប្បត្តិហេតុទាំងនេះ កើតឡើងចំពោះមុខការផ្ទុះសង្រ្គាមជាថ្មីរវាងអ៉ីស្រាអែល និងក្រុម Hezbollah ចាប់តាំងពី ថ្ងៃទី២ ខែមីនា ពោលគឺត្រឹមប៉ុន្មានថ្ងៃ ក្រោយអាមេរិកនិងអ៉ីស្រាអែល បានវាយប្រហារលើប្រទេសអ៉ីរ៉ង់ ដែលរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូល ឱ្យធ្លាក់ចូលក្នុងភ្លើងជម្លោះ។ នាថ្ងៃអង្គារនេះ យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនបានដឹងអំពីសេចក្តីរាយការណ៍ពាក់ព័ន្ធឧប្បត្តិហេតុទាំង២ ហើយកំពុងស៉ើបអង្កេតដើម្បីកំណត់ថា តើវាបង្កឡើងដោយ សកម្មភាពរបស់ Hezbollah ឬក៏សកម្មភាពយោធាអ៉ីស្រាអែលផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង