**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

សម្តេចតេជោ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CICA ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់អាស៊ី រួមទាំងលើពិភពលោក

ភ្នំពេញ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កៃរ៉ាត់ សារីបៃ (Kairat Sarybay) អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្ដេចតេជោបានដឹងថាឯកឧត្តម និងសហការីបានអញ្ជើញទៅទស្សនានៅខេត្តសៀមរាបហើយសង្ឃឹមថានឹងបានជាប់ចិត្ត ពេញចិត្តនឹងប្រាសាទបុរាណជាច្រើនរបស់កម្ពុជាក្នុងខេត្តសៀមរាប និងភាពស្រស់ស្អាតនៅទីនោះ។

សម្ដេចតេជោបានលើកឡើងអំពីតួនាទីរបស់ CICA ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សន្តិភាពនៅលើពិភពលោក ក៏ដូចជានៅអាស៊ីតែម្ដង។

នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនាឱកាសនេះ។

ឯកឧត្តមពិតជាពេញចិត្តនិងបានឃើញពីភាពស្រស់ស្អាតនៅកម្ពុជា ជាពិសេសក្នុងពេលដែលឯកឧត្តមបានអញ្ជើញទៅកាន់ខេត្តសៀមរាបគឺបានឃើញនូវប្រាសាទបុរាណរបស់កម្ពុជារាប់ពាន់ឆ្នាំដែលពោរពេញទៅដោយអត្ថន័យនៃប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅ។

ឯកឧត្តមបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោតាំងពីនៅជានាយករដ្ឋមន្ត្រី ជាពិសេសការកសាងសន្តិភាពនៅកម្ពុជា រួមទាំងលើឆាកអន្តរជាតិ តាមរយៈការចូលរួមជាមួយអង្គការអន្តរជាតិនានា រួមមានទាំងអាស៊ាន ជាពិសេសបានចូលរួមចំណែកជាមួយអង្គការនេះតែម្ដង។

ឯកឧត្តមបានកត់សម្គាល់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ
CICA ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ថែរក្សាសន្តិសុខ សន្តិភាព នៅក្នុងពិភពលោកដែលតួនាទីរបស់កម្ពុជាគឺជាតួនាទីដ៏សំខាន់ក្នុងកិច្ចការងាររបស់ CICA។

នៅក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌកម្ពុជានិង CICA ទាំងក្នុងវិស័យទេសចរណ៍ វិស័យអប់រំ វិស័យពាណិជ្ជកម្ម ក្នុងការពង្រីកទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីនៃបរិបទកម្ពុជាជាមួយ CICA និងបណ្ដាសមាជិករបស់ CICA ផងដែរ។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ ហើយសម្ដេច
បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CICA ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់អាស៊ី រួមទាំងលើពិភពលោក។

សម្ដេចបានលើកឡើងថា តាមរយៈវេទិកា CICA គឺបានរួមចំណែកក្នុងការតភ្ជាប់គ្នារវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីកណ្ដាល តួយ៉ាងដូចជានៅបណ្ដាប្រទេសកៀគីស្ថាន និងអាស៊ែបៃហ្សង់ជាដើម ដែលជាការពង្រឹងការតភ្ជាប់គ្នារវាងអាស៊ីអាគ្នេយ៍ជាមួយនឹងអាស៊ីកណ្ដាលដែលជាផ្នែកក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងបណ្ដាប្រទេសនៅតំបន់អាស៊ីរបស់យើង។

ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមអគ្គលេខាធិការ និងសហការីបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង