**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្ដម ប្រាក់ សុខយូរ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជនពិការ

ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ និងជាតំណាង ឯកឧត្ដ ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជនពិការ និងផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅគោលការណ៍ណែនាំស្តីពីការផ្តល់សេវាស្តារលទ្ធភាព ពលកម្មកាយសម្បទានៅតាមសហគមន៍ រៀបចំនៅទីស្តីការក្រសួង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្ដម ប្រាក់ សុខយូរ បានថ្លែងអបអរសាទរចំពោះសមិទ្ធផលថ្មី ដែលមូលនិធិជនពិការ និងអង្គការ Humanity & Inclusion (HI) តាមរយៈគម្រោង AT Scale បានសហការគាំទ្រទាំងផ្នែកបច្ចេកទេសនិងផ្នែកហិរញ្ញវត្ថុ ដើម្បីចងក្រងបង្កើតជាសៀវភៅគោលការណ៍ណែនាំស្តីពី ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាតាមសហគមន៍។

ឯកឧត្ដមបន្តថា សៀវភៅគោលការណ៍ណែនាំស្តីពីការផ្តល់សេវាស្តារលទ្ធភាព ពលកម្មកាយសម្បទានៅតាមសហគមន៍នេះ នឹងដើរតួនាទីជា ផែនទីបង្ហាញផ្លូវសម្រាប់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំងអស់ មានបទដ្ឋានអនុវត្តរួមមួយក្នុងការរៀបចំ និងពង្រឹងសេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមសហគមន៍ នៃតំបន់គ្របដណ្តប់របស់ខ្លួន ដើម្បីធានាបាននូវគុណភាពនៃការផ្តល់សេវាជាមួយនឹងភាពប្រាកដថា វិធីសាស្ត្រ និងដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងការផ្សព្វផ្សាយសេវាកម្មរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងជួយដោះស្រាយឧបសគ្គផ្នែករូបវន្តហិរញ្ញវត្ថុ និងផ្នែកមធ្យោបាយ ធ្វើដំណើរចំពោះការទទួលបានសេវាដែលជនពិការមួយចំនួនប្រឈមផងដែរ ពិសេសគឺបង្ខិតសេវាឱ្យជិត បង្កលក្ខណៈងាយស្រួល ដល់ជនពិការគ្រប់ៗរូប ក្នុងពេលមកទទួលសេវា។

ឯកឧត្ដមបន្តថា ការតាំងចិត្តដ៏មុតមាំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមូលនិធិជនពិការ ជាមួយនឹងការរៀបចំផែនការយុទ្ធសាស្ត្រសកម្មភាពរបស់មូលនិធិជនពិការសម្រាប់ឆ្នាំ២០២៦នេះ ឯកឧត្ដម ជឿជាក់ថា យើងនឹងអាចរួមគ្នាផ្តោតលើសូចនាករសំខាន់ៗដែលបានកំណត់ ក្នុងនោះរួមមាន៖
១-ផ្សព្វផ្សាយជំរុញការអនុវត្តអត្រាកំណត់នៃការជ្រើសរើសជនពិការចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងវិស័យឯកជន។
២-ផ្សព្វផ្សាយពីសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាតាមប្រព័ន្ធទំនាក់ទំនងសង្គម និងការចុះសហគមន៍ស្របតាមគោលការណ៍ណែនាំស្តីពីការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមសហគមន៍។
៣-ពិនិត្យតាមដានលើការអនុវត្តស្តង់ដានៃការស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា។
៤-បង្កើនគុណភាព និងធ្វើទំនើបកម្មឧបករណ៍សិប្បនិម្មិត រណប និងឧបករណ៍ជំនួយនានាប្រកប ដោយគុណភាពខ្ពស់ក្នុងកម្រិតស្តង់ដា ដើម្បីបំពេញតម្រូវការរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា។
៥-ផ្តល់ការគាំទ្រនិងសម្របសម្រួលដល់ជនមានពិការភាពលើការអប់រំ មុខជំនាញ និងមុខរបរ។
៦-បន្តរៀបចំកែលម្អហេដ្ឋាចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ឱ្យមានសោភណ្ឌភាពល្អប្រសើរ ដើម្បីសម្រួលដល់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមមជ្ឈមណ្ឌលស្តារឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាព។
៧-បន្តកិច្ចសហការនិងស្វែងរកការគាំទ្រពីក្រសួង ស្ថាប័ន អង្គការដៃគូជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងបម្រើដល់សុខុមាលភាពក្នុងការរស់នៅរបស់ជនមានពិការភាពឱ្យកាន់តែល្អប្រសើរ។
៨-ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយរអង្គការដៃគូ ភាគីពាក់ព័ន្ធនានា និងផ្នែកឯកជន ធ្វើការសិក្សានិងលើកគម្រោងវិនិយោគផ្សេងៗ តាមរយៈការធ្វើអាជីវកម្មស្របច្បាប់ ដើម្បីកៀរគររកប្រភពធនធានថវិកាសម្រាប់គាំទ្រដល់វិស័យពិការភាព។

ក្នុង ឱកាសនោះដែរ ឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈអង្គសន្និបាតរយៈពេលមួយថ្ងៃកន្លះនេះ យើងនឹងកំណត់បាននូវបញ្ហាប្រឈមបន្ថែមទៀត ដែលមូលនិធិជនពិការបានជួបប្រទះក្នុងអំឡុងពេលអនុវត្តរយៈពេល ១ឆ្នាំ មកនេះព្រមទាំងទទួលបាននូវធាតុចូល និងទស្សនៈល្អៗ សម្រាប់ដោះស្រាយបញ្ហាប្រឈមចំពោះមុខ និងទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង