**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសការសម្រេចចិត្តកាត់បន្ថយពន្ធលើប្រេងសាំង និងម៉ាស៊ូតចំនួនពាក់កណ្តាល ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ

បរទេស៖នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាលបានីស បានប្រកាសនៅថ្ងៃទី៣០ ខែមីនា នូវការសម្រេចចិត្តកាត់បន្ថយពន្ធលើប្រេងសាំង និងម៉ាស៊ូតចំនួនពាក់កណ្តាល ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ ចំពេលដែលតម្លៃថាមពលសកលបានហក់ឡើងលើស១១៦ដុល្លារក្នុងមួយបារ៉ែល ដោយសារឥទ្ធិពលនៃសង្រ្គាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។

វិធានការនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ដែលនឹងជួយកាត់បន្ថយតម្លៃប្រេងបានប្រហែល០,១៨ដុល្លារក្នុងមួយលីត្រ។ លោក អាលបានីស បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវតែចាត់វិធានការជាបន្ទាន់ ព្រោះផលប៉ះពាល់នៃសង្រ្គាមនៅម្ខាងទៀតនៃពិភពលោក កំពុងជះឥទ្ធិពលដោយផ្ទាល់ដល់ជីវភាពពលរដ្ឋអូស្ត្រាលី។ ក្រៅពីការបញ្ចុះពន្ធលើប្រេងសម្រាប់រថយន្តទូទៅ រដ្ឋាភិបាលក៏បានសម្រេចផ្អាកការបង់ថ្លៃសេវាសម្រាប់រថយន្តធុនធំរយៈពេល៣ខែផងដែរ ដើម្បីទប់ស្កាត់ការឡើងថ្លៃទំនិញ និងសេវាកម្មដឹកជញ្ជូន។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសមាគមអ្នកបើកបរជាតិអូស្ត្រាលី លោក ភិតទ័រ ខូរី (Peter Khoury) បានលើកឡើងថា ការបញ្ចុះពន្ធនេះអាចនឹងមិនមានប្រសិទ្ធភាពខ្លាំងឡើយ ព្រោះតម្លៃប្រេងបានហក់ឡើងខ្ពស់ជាងកម្រិតពន្ធដែលបានកាត់បន្ថយទៅទៀត។ ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីថាមពល លោក គ្រីស ប្រូវីន (Chris Bowen) បានអំពាវនាវដល់សាធារណជនកុំឱ្យមានការភ័យស្លន់ស្លោ និងសម្រុកទិញប្រេងទុក រហូតដល់ដាច់ស្តុកនៅតាមស្ថានីយមួយចំនួន ដោយលោកបានអះអាងថា អូស្ត្រាលីនៅមានប្រេងបម្រុងសម្រាប់ប្រើប្រាស់គ្រាន់រហូតដល់ជាង៣០ថ្ងៃទៀត៕

អត្ថបទដែលជាប់ទាក់ទង