**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ២លានដុល្លារ សម្រាប់គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

ភ្នំពេញ៖ ឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២លានដុល្លារជូនដល់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»។

ពិធីចុះអនុស្សរណៈ និងប្រគល់-ទទួលថវិកានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ថវិកាជូនកាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦រៀងមក សម្រាប់អនុវត្តការងារលើកកម្ពស់ការយល់ដឹងពីមីន នៅតាមខេត្តគោលដៅចំនួន ៤ គឺ ខេត្តឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ (ក្នុងនោះ ឆ្នាំ២០១៦-២០២០ ថវិកា ៨០លានរៀល, ឆ្នាំ២០២១ ថវិកា ៤៦លានរៀល និងឆ្នាំ២០២២នេះ ថវិកាចំនួន ៣០លានរៀល)។

លោកជំទាវកិត្តិបណ្ឌិត បានគូសបញ្ជាក់ថា «ចំពោះលទ្ធផលនៃការអនុវត្តការងារតាមគោលដៅខេត្តទាំង៤ខាងលើនេះ កាកបាទក្រហមកម្ពុជា សម្រេចបាន ការអប់រំផ្សព្វផ្សាយអំពីមីន សំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ប្រជាពលរដ្ឋចំនួន ៨៣.៦៦៨នាក់ (ក្នុងនោះស្រ្តី ៥២.១៩៣នាក់ និងកុមារ ៣៤.៥២៥នាក់), បានផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៤១២នាក់ និងបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋចំនួន ៩២៦គ្រួសារ (ក្នុងនោះគ្រួសារមានពិការភាពចំនួន ២៧៨គ្រួសារ)។

លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ផងដែរថា ក្នុងការចូលរួមកាត់បន្ថយបញ្ហាមីននៅកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ដល់គ្រប់សាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត ឱ្យចូលរួមក្នុងការអប់រំផ្សព្វផ្សាយជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាព ដែលបានផ្តួចផ្តើមឱ្យមានចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌ ដែលបានឧបត្ថម្ភថវិកាចំនួន ២លានដុល្លារ សម្រាប់ចូលរួមក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជាយើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនពីសមិទ្ធផលនៃសកម្មភាពរបស់ប្រតិបត្តិករសម្អាតមីន ដែលក្នុងរយៈពេល ជាង៣០ឆ្នាំនេះ បានធ្វើការបោសសម្អាតមីនជាង ២៦០០គីឡូម៉ែតការ៉េ នៅក្នុងប្រទេសកម្ពុជាយើង ហើយដែលកម្ពុជា គឺជាប្រទេសទី៣ ក្នុងចំណោមបណ្តាប្រទេសដែលទទួលរងគ្រោះថ្នាក់ច្រើនជាងគេដោយសារមីន បន្ទាប់ពីប្រទេសអីរ៉ាក់ និងប្រទេសអាហ្កានីស្ថាន។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពី នីតិវិធីទាំង ១១ចំណុច នៃការងារបោសសម្អាតមីន ស្របតាមស្តង់ដារសកម្មភាពកំចាត់មីននៅកម្ពុជា ក្នុងការអនុវត្តគម្រោងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង