**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស

លោក Scott Bessent ៖ ដ្ឋាភិបាលអាមេរិកមានលុយច្រើនដើម្បីធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែកំពុងស្នើសុំថវិកាបន្ថែមពីសភា

បរទេស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា រដ្ឋាភិបាលអាមេរិកមានលុយច្រើនដើម្បីធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែកំពុងស្នើសុំថវិកាបន្ថែមពីសភា ដើម្បីធានាថា យោធាមានការផ្គត់ផ្គង់ប្រសើរគ្រប់គ្រាន់នាពេលអនាគត។

សំណើរបស់សេតវិមាន ដើម្បីសុំថវិកាយោធា២០០ពាន់លានដុល្លារបន្ថែមសម្រាប់សង្រ្គាមអ៉ីរ៉ង់ កំពុងប្រឈមការជំទាស់ខ្លាំងនៅក្នុងសភាអាមេរិក ដោយបក្សប្រជាធិបតេយ្យ និងសូម្បីតែសមាជិកមួយចំនួនរបស់បក្សសាធារណរដ្ឋ បានចោទសួរពីតម្រូវការនេះ ក្រោយការអនុម័តកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសម្បើម កាលពីឆ្នាំមុនរួចទៅហើយនោះ។

លោក Bessent បានចេញមុខនិយាយការពារការស្នើសុំនេះ។ លោករដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «យើងមានលុយច្រើនដើម្បីធ្វើសង្រ្គាមមួយនេះ។ សំណើនេះគ្រាន់ជាការបន្ថែមប៉ុណ្ណោះ។ លោកប្រធានាធិបតី ត្រាំ ចង់ធានាថា យោធាត្រូវបានផ្គត់ផ្គង់ល្អប្រសើរគ្រប់គ្រាន់ សម្រាប់ពេលអនាគត»។

កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា លុយបន្ថែមខាងលើ គឺត្រូវការដើម្បីធានាថា យោធាត្រូវបានទ្រទ្រង់មូលនិធិដោយសមស្រប សម្រាប់អ្វីដែលបានធ្វើរួចហើយ និងសម្រាប់អ្វីដែលប្រហែលត្រូវធ្វើ នាពេលអនាគត។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៥ សភាអាមេរិក បានអនុម័តកញ្ចប់ថវិកាការពារជាតិ រហូតដល់ជាង ៩០០ពាន់ដុល្លារសម្រាប់ ឆ្នាំ២០២៦។ សញ្ញាជាបឋមបានបង្ហាញថា សង្រ្គាមអ៉ីរ៉ង់ នឹងជាសង្រ្គាមដែលចំណាយលុយច្រើនបំផុតសម្រាប់សហរដ្ឋអាមេរិក គិតចាប់តាំងពីសង្រ្គាមរយៈពេលវែង កាលពីនៅប្រទេសអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន៕

អត្ថបទដែលជាប់ទាក់ទង