**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ៖ សហជីព និងកម្មករនិយោជិតថ្លែង​អំណរគុណ​សម្ដេច​ធិបតី ដែលតែងតែយក​ចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុក

(ភ្នំពេញ)៖ ក្រោយពីមានការ​ណែនាំពី​សម្ដេច​មហាប​វរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សហជីព និង​កម្មករ​និយោជិត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ​បាន​ថ្លែង​​អំណរគុណដល់​សម្ដេចដែលតែងតែ​យកចិត្តទុក​ដាក់​ក្នុង​ការជួយអន្តរាគមន៍នៅ​ក្នុងស្ថានភាព​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ ដើម្បីជួយ​សម្រាល​បន្ទុកការចំណាយ​របស់​កម្មករ​និយោជិត។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិ​កម្ពុជា​បាន​ថ្លែងថា លោកគាំទ្រចំពោះ​ចំណាត់​ការរបស់​សម្ដេច​ធិបតី​បានណែ​នាំដល់​ក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ជួបប្រជុំជាមួយសហជីព តំណាង​សមាគមន៍​រោង​ចក្រ ដើម្បីរកដំណោះស្រាយនៃការឡើងតម្លៃប្រេងឥន្ធនៈ ដែលជាបញ្ហាសកលលោក ខណៈដែល​កម្ពុជាក៏​ទទួល​រង​នូវ​ផលប៉ះពាល់នេះដែរ។

លោកបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​តែងតែគិត​គូពី​ដំណោះ​ស្រាយ​ជូនប្រ​ជា​ពល​រដ្ឋ និងកម្មករនិយោជិត​បាន​ទាន់​ពេលវេលា ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនេះ។ ដំណោះស្រាយនេះ នឹងជួយសម្រាល​បន្ទុកការ​ចំណាយ​របស់​កម្មករនិយោជិត ដែលជាការរួម​ចំណែកដ៏​សំខាន់​ក្នុង​ការលើក​កម្ពស់​ជីវភាព​របស់​ពួក​គាត់។

លោកបញ្ជាក់ថា៖«‍ជួសមុខឱ្យកម្មករនិយោជិត ខ្ញុំជាថ្នាក់​ដឹក​នាំសហជីព សូមគោរពថ្លែង​អំណរគុណ​ដល់​សម្ដេច​មហា​ប​វរធិបតី ដែលបានយក​ចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហានេះ ជាពិសេសក្រសួងការងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈ បានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីរក​ដំណោះ​ស្រាយនេះ។ ការគិតគូរបស់រាជរដ្ឋាភិបាលនេះ គឺសំខាន់ខ្លាំងណាស់ជួយដល់ដោះស្រាយបញ្ហាជីវភាពបងប្អូន​កម្មករនិយោជិតរបស់យើងនៅក្នុងស្ថានភាពនេះ»។

អ្នកស្រី សុខា លីនដា កម្មកររោងចក្រ ដុង ឌូ ស្ថិតនៅរាជ​ធា​នី​ភ្នំពេញបាន​សម្ដែងក្ដីរីក​រាយ​ថា៖«ខ្ញុំសូម​ថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែ​ងតែ​យក​ចិត្តទុកដាក់ និងអន្តរាគមន៍ទាន់ពេលវេលា ដើម្បី​បន្ធូរបន្ថយបញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែល​អាចជួយ​សម្រួល​ដល់ការចំណាយប្រចាំថ្ងៃ និងរក្សា​ស្ថិរភាព​ជីវ​ភាព​របស់យើងខ្ញុំបាន​ល្អប្រសើរឡើងក្នុង​ស្ថានភាព​លំបាកបច្ចុប្បន្ននេះ»។

នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានណែ​នាំឱ្យ​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រ​ជុំពិភា​ក្សា​ជា​បន្ទាន់​ជា​មួយ​ភាគីពាក់ព័ន្ធ ដើម្បីស្វែង​រកលទ្ធភាព​ជួយសម្រាល​បន្ទុក​ចំណាយថ្លៃធ្វើដំ​ណើររបស់​បងប្អូន​កម្មករ​និយោ​ជិត។

សម្តេចធិបតីបានបញ្ជាក់ថា៖«ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ ខ្ញុំបានណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះឱ្យបានឆាប់បំផុត»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញ​ក្តី​សង្ឃឹមថា ភាគីនិយោជក និងភាគីសហជីព នឹង​អាច​រក​បាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាច​ជួយ​សម្រា​ល​បន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាច​រក្សា​បាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មផងដែរ៕

អត្ថបទដែលជាប់ទាក់ទង