**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ណែនាំយុវជនបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យរឹងមាំ លើកកម្ពស់ស្មារតីស្នេហាជាតិ ក្នុងស្ថានភាពប្រទេសត្រូវបានឈ្លានពានពីសំណាក់យោធាថៃ

សៀមរាប៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានយុវជន បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ លើកកម្ពស់ស្មារតីស្នេហាជាតិ ក្នុងស្ថានភាពប្រទេសកម្ពុជាត្រូវបានឈ្លានពានពីសំណាក់យោធាថៃ។

ការណែនាំពីសំណាក់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ធ្វើឡើងក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តសៀមរាប »នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១. យុវជននៅទីនេះ បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយបានរឹងមាំ លើកកម្ពស់ស្មារតីស្នេហាជាតិ ក្នុងស្ថានភាពប្រទេសកម្ពុជាត្រូវបានឈ្លានពានពីសំណាក់យោធាថៃ និងជៀសវាងធ្លាក់ចូលក្នុងអន្ទាក់ល្បិចកលចិត្តសាស្រ្តរបស់សត្រូវ ក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា។

២. បន្តលើកកម្ពស់ស្មារតីស្នេហារជាតិ និងបូរណភាពទឹកដី ដោយបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខគណបក្សដឹកនាំដ៍មុតមាំ ព្រមទាំងបន្តការគាំទ្រជឿជាក់លើរាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ជាអនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងគិតគូរយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ដោយយកអាយុជីវិតប្រជាពលរដ្ឋ និងទឹកដីជាធំ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញរបស់ប្រទេសយើង។

៣. យុវជនត្រូវបញ្ជ្រាបបន្តដល់ប្រជាពលរដ្ឋពីគោលនយោបាយរបស់រដ្ឋាភិបាល។

៤. សូមឱ្យសមាជិកគណបក្សយល់យ៉ាងច្បាស់ពីគោលជំហររបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ទាំងយន្តការច្បាប់អន្តរជាតិ ការទូត និងមធ្យោបាយព័ត៌មាន ដើម្បីយកទឹកដីរបស់យើងមកវិញឱ្យទាល់តែបាន។

៥.ក្តាប់អោយបានពីសារៈសំខាន់ សម្រាប់ដំណើរឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ ឆ្នាំ២០២៨ ខាងមុខនេះ ដើម្បីធានាឱ្យបក្សទទួលបានជោគជ័យ ទាំងការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ ។

៦.យុវជនគ្រប់បណ្តាថ្នាក់បន្តប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយត្រូវខិតខំផ្សព្វផ្សាយ ក៏ដូចជាចូលរួមគាំទ្រលើ Page របស់សម្តេចទាំងពីរ និងបណ្តាញផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀតលើរាល់សមិទ្ធិផលនានា ឱ្យបានផុលផុសបន្ថែមទៀតដល់ប្រជាពលរដ្ឋ។

៧.យើងទាំងអស់គ្នាជាយុវជន ត្រូវចង់ចាំឱ្យបានច្បាស់ពីមហិច្ឆតាឈ្លានពាន ក៏ដូចជាការរំលោភមកលើអធិបតេយ្យភាព ពីសំណាក់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។ យើងទាំងអស់ត្រូវតែចង់ចាំ ពីការឈឺចាប់ ពីការធ្វើបាប និងការបផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម ប្រាង្គប្រាសាទយើង និងមិនត្រូវភ្លេចខ្លួន ត្រូវតែធ្វើសកម្មភាពជាយុទ្ធសាស្ត្រការពារទឹកដីរបស់យើង។

៨. ស្នើគណកម្មាធិការបក្សគ្រប់ថ្នាក់ទាំងអស់ត្រូវបន្តរៀបចំវេទិកានេះ ទៅតាមថ្នាក់ក្រុង ស្រុកទាំង១៣ ឱ្យបានទូលំទូលាយ ដើម្បីផ្សព្វផ្សាយគោលនយោបាយលើវិស័យការពារជាតិ ក៍ដូចជាវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតដែលជាសសរស្តម្ភ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការរក្សាសន្តិភាព សុខសណ្តាប់ធ្នាក់ជូនជនរួមជាតិ។

៩. សមាជិក សមាជិកាទាំងអស់ អាចផ្ញើសំណួរ និងសំណូមពរ នាពេលក្រោយតាមរយៈអនុគណៈកម្មាការខ្លឹមសារ៕

អត្ថបទដែលជាប់ទាក់ទង