**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី**សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ

អភិបាលខេត្តក្រចេះ ស្នើរមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចុះណែនាំដល់គ្រប់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវអនុវត្តថ្លៃលក់ប្រេងឥន្ធនៈ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម

ក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាព និងអភិបាលក្រុង ស្រុក ដើម្បីពិនិត្យពិភាក្សា និងដាក់វិធានការ ស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជារការឯកភាពខេត្ត បានបញ្ជាក់ថា ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ហើយដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ និងការអនុវត្តថ្លៃលក់ប្រេងឥន្ធនៈមិនតម្លើងថ្លៃខុសប្រក្រតី ជៀសវាការបង្ករភាពចលាចលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ តបតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកូតប្រជែង និងបង្រ្កាបការក្លែងបន្លំ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ស្នើរដល់មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាល ក្រុង-ស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចុះផ្សព្វផ្សាយអប់រំ និងណែនាំដល់គ្រប់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយនៅ តាមផ្ទះក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យអនុវត្តថ្លៃលក់ប្រេងឥន្ធនៈ តាមសេចក្ដីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម ជាប់ជាប្រចាំ-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចូលរួមគ្រប់គ្រងហានិភ័យនានា ដែលអាចកើតមានឡើងជាយថាហេតុ ដើម្បីធានាការសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ និងជៀសវាងដាច់ខាតការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកដោយពុំមានការចាំបាច់ ដែលអាចប្រឈមនឹងការគ្រប់គ្រង និងប្រើប្រាស់ប្រេងឥន្ធនៈ ដែលអាចបង្កឱ្យមានគ្រោះអាសន្ន នានានាំឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃត្រូវសហការចុះត្រួតពិនិត្យម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយនៅតាមផ្ទះ ដើម្បីក្តាប់បានស្ថានភាពជាក់ស្ដែង និង ណែនាំលើកទឹកចិត្ត ឱ្យប្រតិបត្តិការលក់ប្រេងឥន្ធនៈប្រកបដោយគុណភាពតាមបទដ្ឋានកំណត់ និងគោរពតាមគោលការណ៍តម្លៃលើទីផ្សារ ដោយមិនត្រូវឆ្លៀត ឱកាសតម្លើងថ្លៃខុសប្រក្រតីនោះទេ។

ទន្ទឹមនេះ ត្រូវស្រាវជ្រាវ និងត្រួតពិនិត្យការក្លែងបន្លំយថាប្រភេទនិងបរិមាណ ពាក់ព័ន្ធនឹងធ្វើការអាជីវកម្ម មិនសុចរិត-ក្នុងករណីម្ចាស់ស្ថានីយប្រេងឥន្ធនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយនៅតាមផ្ទះក្នុងខត្ត អនុវត្តថ្លៃលក់តម្លើងថ្លៃខុសប្រក្រត្រី ដោយអនុវត្តផ្ទុយពីសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ របស់ក្រសួងពាណិជ្ជកម្ម ដែលជាការធ្វើវិទ្ធង្សនាសេដ្ឋកិច្ចជាតិ កម្លាំងសមត្ថកិច្ច និងផ្នែកជំនាញនឹងបិទការលក់ និងចែកចាយប្រេងឥន្ធនៈ ព្រមទាំងអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង