**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)

ឯកឧត្តម ហេង សួរ៖ កម្មការិនីកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានធានាដល់ការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងទិវាអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា កាលពីព្រឹកមិញ ដែលរៀបចំដោយក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) រួចមក នារសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំឡើងដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្រោមប្រធានបទ «យើងរួមគ្នាជំរុញសមភាពយេនឌ័រ ក្នុងវិស័យការងារ» នៅទីស្នាក់ការកណ្ដាល។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកមកពីសហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងសមាគមចំណុះឱ្យ NACC ប្រមាណជាង ៣០០នាក់ រួមទាំងមានវត្តមានថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសមាគម វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា (TAFTAC) និងតំណាងមជ្ឈមណ្ឌលសាមគ្គីភាព (ACILS) ផងដែរ។

ថ្លែងក្នុងពិធីដ៏រីករាយប្រកបដោយស្មារតីសាមគ្គីភាពនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា កម្មការិនីនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការចូលរួមផលិតផលិតផលសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ទន្ទឹមនឹងការបំពេញតួនាទីដ៏មមាញឹក នៅក្នុងគ្រួសារ។ ស្របពេលជាមួយគ្នានេះ លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងជាពិសេសសមភាពយេនឌ័រនៅកន្លែងការងារ ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់។

កម្មការិនីក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលិតផលធ្វើដំណើរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតចំណូលសម្រាប់គ្រួសារ និងជួយលើកកម្ពស់ជីវភាពរស់នៅ រួមចំណែកក្នុងការបង្កើនទំហំនាំចេញរបស់ប្រទេសកម្ពុជាផងដែរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ដោយបានបង្កើតការងារជាច្រើន និងចូលរួមចំណែកប្រមាណជា ៥៥% នៃការនាំចេញសរុប។ ជាមួយគ្នានេះ វិស័យនេះក៏បានផ្តល់ឱកាសការងារយ៉ាងច្រើនដល់អតីតពលករខ្មែរមកពីថៃផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ប្រធានបទដ៏មានសារៈសំខាន់នេះស្របជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដែលតែងតែផ្តល់គុណតម្លៃដល់ស្ត្រីកម្ពុជា ចំពោះការចូលរួមសកម្មភាពក្នុងការសម្រេចចិត្ត និងជំរុញឱ្យមានសន្តិភាព ភាពធន់ និងសុវត្ថិភាពក្នុងសង្គម។ ពិធីដ៏មានអត្ថន័យនេះ មិនមែនគ្រាន់តែជានិមិត្តរូបនោះទេ តែជាការជួបជុំដើម្បីសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ស្ត្រី ក្នុងការរួមចំណែកកសាងសេដ្ឋកិច្ច និងអភិវឌ្ឍជាតិមាតុភូមិឱ្យមានភាពរីកចម្រើនដូចបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រសួងបាននិងកំពុងបន្តយកចិត្តទុកដាក់លើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ និងផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិពាក់ព័ន្ធនានា ដែលកម្មករនិយោជិតជាស្ត្រី តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យសហជីព និងនិយោជក ត្រូវបង្កើនកិច្ចសហការគ្នាក្នុងការដោះស្រាយវិវាទការងារដោយចៀសវាងដាច់ខាតនូវការជ្រើសរើសយក «ការបិទផ្លូវថ្នល់ជាចំណាប់ខ្មាំង» ដែលទង្វើនេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋផ្សេងទៀត។

យោងតាមរបាយការណ៍របស់ លោក គឹម ចាន់សំណាង ប្រធាន NACC ក្នុងឆ្នាំ២០២៥ កន្លងទៅ NACC បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដោះស្រាយវិវាទការងារ, ចុះចងក្រងបង្កើតសហជីព, ផ្សព្វផ្សាយច្បាប់ និងបទបញ្ញត្តិនានា, ចូលរួមក្នុងយន្តការត្រីភាគី ពិសេសជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនពលករខ្មែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ NACC ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យ NACC បន្តយកចិត្តទុកដាក់បន្ថែមទៀត លើការកសាងជំនឿទុកចិត្តដើម្បីទាក់ទាញសមាជិកឱ្យចូលរួមកាន់តែច្រើន តាមរយៈការបង្ហាញពីលទ្ធផលការងារប្រកបដោយតម្លាភាព និងគណនេយ្យភាពដែលជាដៃគូមិនអាចខ្វះបានក្នុងយន្តការកិច្ចសន្ទនាសង្គមជាមួយនិយោជក និងក្រសួង ដើម្បីដោះស្រាយបញ្ហានានា ព្រមទាំងជួយបង្កើនការជឿជាក់ពីសំណាក់អ្នកវិនិយោគ ក្នុងការបន្តពង្រីកការវិនិយោគ និងបង្កើតឱកាសការងារសមរម្យជូនដល់បងប្អូនកម្មករនិយោជិតបន្ថែមទៀត។

ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តឱ្យ NACC បន្តរៀបចំកម្មវិធីជួបជុំអបអរសាទរបែបនេះឱ្យបានញឹកញាប់ ដើម្បីពង្រឹងចំណងសាមគ្គីភាព និងទំនាក់ទំនងល្អរវាងគ្នានឹងគ្នា៕

អត្ថបទដែលជាប់ទាក់ទង