**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស

ក្រសួងសុខាភិបាលលីបង់៖ មនុស្សយ៉ាងហោច១២៣នាក់ហើយ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើលីបង់

បេរូត៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Anadolu កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ក្រសួងសុខាភិបាលនៃប្រទេសលីបង់បានឱ្យដឹងថា មនុស្សយ៉ាងហោច១២៣នាក់ហើយ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើលីបង់ ចាប់តាំងពីថ្ងៃចន្ទ។

ក្រសួងសុខាភិបាលលីបង់ បានបន្ថែមថា មនុស្ស៦៨៣នាក់ក៏បានរងរបួស ដោយសារការវាយប្រហារផងដែរ។ យោធាអ៉ីស្រាអែល បានបើកការវាយប្រហារធ្ងន់ៗតាមផ្លូវអាកាស ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ លើគោលដៅនៅពាសពេញប្រទេសលីបង់ ដែល រួមមានទាំងរដ្ឋធានីបេរូត បន្ទាប់ពីក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បានបាញ់មីស៉ីលដាក់អ៉ីស្រាអែល។

ការកើនឡើងជម្លោះនៅលីបង់ គឺបន្ទាប់ពីអ៉ីស្រាអែលនិងអាមេរិក បានបើកប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងក្រុមមន្រ្តីជាន់ខ្ពស់។ អ៉ីរ៉ង់បានសងសឹកវិញ ដោយបាញ់មីស៉ីលនិងដ្រូនកំណត់គោលដៅលើអ៉ីស្រាអែល ព្រមទាំងបណ្តាប្រទេសតំបន់ឈូងសមុទ្រ ដែលមានមូលដ្ឋានទ័ពអាមេរិក។

គួរបញ្ជាក់ថា អ៉ីស្រាអែល ធ្លាប់បានបើកប្រតិបត្តិការយោធាប្រឆាំងលីបង់ជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២៣ ហើយវាបាន ប្រែក្លាយទៅជាសង្រ្គាមពេញទំហឹង នៅខែកញ្ញា ឆ្នាំ២០២៤ ដោយផ្តាច់ជីវិតមនុស្សសរុបជាង៤០០០នាក់ និងបង្កឱ្យរងរបួសខ្ទង់ ១៧ ០០០នាក់។ ទោះបីក្រោយពេលឈានដល់បទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ក៏ដោយ អ៉ីស្រាអែលបានបន្ត ការវាយប្រហាររបស់ខ្លួនជាប្រចាំ ដែលបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់និងរបួស ប៉ុន្តែការវាយប្រហារថ្មីចុងក្រោយនេះ មានទ្រង់ទ្រាយធំនិងខ្លាំងជាងពេលមុនៗ៕

អត្ថបទដែលជាប់ទាក់ទង