**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ

នាយកប្រតិបត្តិអង្គការ PCL បញ្ជាក់ថា ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន

ភ្នំពេញ៖ នាយកប្រតិបត្តិអង្គការអន្តរជាតិ People for Care and Learning (PCL) លោក Travis Johnson Christian នៅថ្ងៃ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា (គណៈកម្មការទី៤) បានសម្តែងនូវការខកចិត្តចំពោះការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា ។

នាយកប្រតិបត្តិអង្គការ P CL រូបនេះ ចាត់ទុកការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន ដ្បិតកងទ័ពថៃបានបង្កឱ្យមានទុក្ខវេទនាដល់ប្រជាពលរដ្ឋស្លូតត្រង់រាប់ម៉ឺននាក់។

លោក Travis Johnson Christian នាយកប្រតិបត្តិអង្គការ PCL បានលើកឡើងទាំងក្តីរំជួលចិត្តថា៖ «ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ វាជារឿងសោកស្តាយបំផុតដែលថៃបានរំលោភបំពានអធិបតេយ្យកម្ពុជា បង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែង និងភូមិឋាន»។

លោកបានបញ្ជាក់បន្ថែមថា លោកនឹងផ្សព្វផ្សាយការពិតនៃរំលោភបំពាននេះទៅកាន់ពិភពលោកឱ្យបានដឹងច្បាស់។

ជាការឆ្លើយតប ឯកឧត្តម កែប ជុតិមា បានថ្លែងអំណរគុណចំពោះសមានចិត្តរបស់គណៈប្រតិភូដែលបានស្វែងយល់ការពិត នៃការរងទុក្ខវេទនារបស់ប្រជាជនកម្ពុជាពីការឈ្លានពានរបស់ភាគីថៃ។

ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូថា បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែកងទ័ពថៃនៅតែបន្តសកម្មភាពមិនស្មោះត្រង់ តាមរយៈការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយអាណានិគមបារាំង និងមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង»។

ឯកឧត្តម កែប ជុតិមា បន្តថា សន្តិភាពនៅតែជាគុណតម្លៃស្នូលហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីបញ្ចប់ភាពស្រពិចស្រពិលនៃខ្សែបន្ទាត់ព្រំដែន។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែប ជុតិមា ក៏បានជម្រាបជូនគណៈប្រតិភូអង្គការអន្តរជាតិ People for Care and Learning (PCL)ថា ឆ្នាំ២០២៦ គឺជាឆ្នាំពិសេសមួយ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក ក្រោមអធិបតីភាព ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីជំរុញសន្តិភាព និងការកសាងឡើងវិញនូវតំបន់ហ្គាហ្សា។ នេះគឺជាមោទនភាពដែលគុណតម្លៃសន្តិភាពរបស់កម្ពុជា ត្រូវបានទទួលស្គាល់ និងពង្រឹងនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា អង្គការ PCL ជាអង្គការមនុស្សធម៌អន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងបានបំពេញបេសកកម្មជួយកុមារកំព្រា និងវិស័យអប់រំនៅកម្ពុជាតាំងពីឆ្នាំ២០០៤។ ក្រៅពីជំនួបពិភាក្សា គណៈប្រតិភូក៏បានស្វែយល់ពីរចនាសម្ព័ន្ធ និងតួនាទីស្នូលទាំង៤ របស់រដ្ឋសភា រួមមាន៖ នីតិកម្ម ការតាមដានការអនុវត្តច្បាប់ ភាពជាតំណាង និងការទូតសភា តាមរយៈបទបង្ហាញរបស់មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង