**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

កិច្ចប្រជុំនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងជាប្រធានប្រេសិតពិសេសរបស់អាស៊ាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញក្នុងកិច្ចប្រជុំ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារលើកទី២របស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាម៉ា (ភូមា)។

ខ្លឹមសារសង្ខេប :

– កិច្ចសន្ទនាជាមួយបុគ្គលដឹកនាំ ស្ថាប័នពាក់ព័ន្ធ
– តួអង្គសំខាន់ៗ : ប្រធានក្រុមប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីសុខាភិបាល ឥស្សរជនមួយចំនួនទៀត រួមទាំងអន្តរការី អង្គការប្រដាប់អាវុធចំនួន៧ និងគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៧
– តំណាងជនជាតិការ៉ែន កាឈិន និងចលនានិស្សិតប្រជាធិបតេយ្យមិនបានចូលរួមដោយសារមូលហេតុផ្សេងៗ
– ការចូលរួមតាមដានរបស់ EU USA France
– គោលបំណងស្វែងយល់ស្ថានភាពជាក់ស្តែងនៅភូមា
– លោកស្រី អ៊ុង សានស៊ូជី ជាតួអង្គដ៏សំខាន់ម្នាក់ ប៉ុន្តែពុំអនុញ្ញាតិជួប ព្រោះកំពុងស្ថិតក្រោមនីតិវិធីតុលាការ
– គោលបំណងរបស់ប្រេសិតអាស៊ាន គឺ១. កាត់បន្ថយ និងបញ្ឈប់អំពើហឹង្សា ២. ជំនួយមនុស្សធម៌ ៣. កិច្ចសន្ទនាគ្រប់ភាគីទំនាស់
– វិនាសកម្មនានានៅប្រទេសភូមា
– សន្តិភាពត្រូវការការចូលរួម អត់ធ្មត់ និងដោយស្មោះត្រង់
– ការព្រួយបារម្ភនៃហឹង្សាលើជនសុីវិល ការសម្លាប់គ្រូបង្រៀន និងកុមារ
– ការសងសឹករវាងកម្លាំងរដ្ឋាភិបាល និងក្រុមតស៊ូប្រដាប់អាវុធ
– ការកាត់ក្បាល កាត់អវយវៈ ការដុតភូមិឋានរបស់អ្នកស្រុក និងវិនាសកម្មដទៃទៀត
– ការសងសឹកនាំអោយសង្រ្គាមស៊ីវិលអូសបន្លាយរយៈពេលយូរ
– បន្តស្វែងរកកិច្ចព្រមព្រៀងដើម្បីផ្អាកការប្រឈមមុខដោយកម្លាំងប្រដាប់អាវុធ
– ជនបន្លាស់ទី និងតម្រូវការមនុស្សធម៌
– គុណតម្លៃនៃសន្តិភាពតាមរយៈគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន
– ជំនួយមនុស្សធម៌ : មិនមែននយោបាយ (វ៉ាក់សាំង២លានដូសរបស់ចិន) និងមិនត្រូវលាបពណ៌នយោបាយ
– ជំនួយមនុស្សធម៌ក្នុងក្របខ័ណ្ឌអាស៊ានដំណាក់កាលទី២ (ស្បៀងអាហារ និងសុខាភិបាល) : ជៀសវាងគំនាបនយោបាយ
– កម្ពុជាត្រៀមបញ្ជូនអ្នកជំនាញសុខាភិបាលដើម្បីចាក់វ៉ាក់សាំងកូវីដករណីតម្រូវការចាំបាច់
– បរិយាកាសអំណោយផលនៃការសន្ទនាមាន : នយោបាយ អំណាច ប្រវត្តិសាស្ត្រ វប្បធម៌ អត្តសញ្ញាណ
– អង្គការសហប្រជាជាតិស្នើរសុំរកដំណោះស្រាយនៃវិបត្តិខាងលើ
– កម្ពុជានៅសល់ពេលត្រឹម៦ខែទៀត ដើម្បីសម្របសម្រួល ប៉ុន្តែមិនមែនជាភាគីជាប់ពាក់ព័ន្ធនៃជម្លោះរបស់ភូមា
– ច្រកចេញវិបត្តិនយោបាយ : កិច្ចព្រមព្រៀង៥ចំណុចរបស់អាស៊ាន ប៉ុន្តែពុំបានបញ្ជាក់ការបោះឆ្នោតឆ្នាំ២០២៣
– ក្រុមប្រដាប់អាវុធ និងគណបក្សនយោបាយត្រៀមទទួលយកបរិញ្ញាបណ្ណនៃការបោះឆ្នោត ប្រសិនបើការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
– វិសោធនកម្ម ឬរដ្ឋធម្មនុញ្ញថ្មី គឺអាស្រ័យលើភាគីពាក់ព័ន្ធទាំងអស់របស់ប្រទេសភូមា ប៉ុន្តែជាបញ្ហាស្មុគស្មាញ
– កម្ពុជាចំណាយពេលជិត២០ឆ្នាំដើម្បីទទួលបានសន្តិភាពពេញលេញ
– ក្រុមប្រឹក្សារដ្ឋបាលកាន់អំណាចនឹងព្រមទទួលយកការចរចាជាមួយក្រុមតស៊ូប្រដាប់អាវុធ និងក្រុមភារវករក្នុងករណីគ្មានចេតនាបំផ្លាញរដ្ឋាភិបាលបច្ចុប្បន្ន

* Q & A (សំណួរ-ចម្លើយ)
ចម្លើយរបស់ឯកឧត្តម ប្រាក់ សុខុន :

– អាស៊ានជួយភូមា ប៉ុន្តែនឹងមិនបណ្តោយអោយបែកបាក់ឯកភាពអាស៊ាន
– មិនមានសារសម្ងាត់ពីលោកស្រី អ៊ុង សានស៊ូជី ហើយប្រសិនបើមានក៏មិនទម្លាយក្នុងគ្រានេះ
– កម្ពុជាក្នុងនាមប្រធានអាស៊ានបានអញ្ជើញតំណាងមិនមែននយោបាយទៅរដ្ឋមន្ត្រីការបរទេសភូមាដើម្បីចូលរួមប្រជុំខែក្រោយ
– សម្តេចហ៊ុន សែន ស្នើសុំទៅរដ្ឋាភិបាលភូមាកុំអនុវត្តទោសប្រហារជីវិត
– រុស្សុី និងកិច្ចប្រជុំរបស់អាស៊ាន : អាស្រ័យលើកុងសង់ស៊ូសរបស់អាស៊ាន
– លោក Sergueï Lavrov រដ្ឋមន្ត្រីការបរទេសរុស្សុីត្រូវបានអាស៊ានចេញលិខិតអញ្ជើញចូលរួមប្រជុំរួចហើយ ដោយកំពុងរង់ចាំចម្លើយ
– ប្រទេសភូមាត្រូវការចាំបាច់នូវជំនួយវ៉ាក់សាំង និងកម្ពុជាត្រៀមបំពេញបេសកកម្មគ្រូពេទ្យស្មគ្រចិត្តក្នុងពេលតែមួយប្រកបដោយសុវត្ថិភាពគ្រប់ភាគីទំនាស់

ដោយ: ស្ទីវិន សាន់

 

 

អត្ថបទដែលជាប់ទាក់ទង