**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ

ឯកឧត្តម ហ៊ុន ម៉ានី៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ កូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ដែលកើតឡើងនៅឆ្នាំ២០២៥នោះទេ

ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព២ កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានមានប្រសាសន៍ថា ទោះក្នុងកាលៈទេសៈណាក៏ដោយកូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ដែលកើតឡើងនៅឆ្នាំ២០២៥នោះទេ។ ក្នុងន័យនេះ ការចងចាំមិនមែនដើម្បីគុំគួននោះឡើយ ប៉ុន្តែជាការរំលឹកខ្លួនឯងជាប្រចាំថាយើងត្រូវរួបរួម និងត្រូវប្រែក្លាយការឈឺចាប់ ការប្រមាថ ឱ្យទៅជាកម្លាំងសាមគ្គី ទន្ទឹមនឹងបន្តជំរុញការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី។

ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ផ្ទាំងគំនូរនេះ បានបង្ហាញនូវស្លាកស្នាម នៃការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលបានកើតមានឡើង ដែលនេះជាអ្វីដែលកម្ពុជាមិនបានជ្រើសរើស និងគ្មានជម្រើស។ ជាមួយគ្នានេះ វាក៏បានបង្ហាញផងដែរថាយើងទាំងអស់គ្នានៅទីនេះមិនភ្លេចការលះបង់សាច់ស្រស់ឈាមស្រស់ និងពលិកម្មគ្រប់បែបយ៉ាងរបស់វីរយុទ្ធជនរបស់យើង ហើយក៏មិនបានភ្លេចដែរ ចំពោះបងប្អូនប្រជាពលរដ្ឋប្រមាណជិត៨ម៉ឺននាក់ ដែលជាជនភៀសសឹក មិនទាន់អាចត្រលប់ទៅគេហដ្ឋានរបស់ខ្លួនវិញបាននាពេលនេះ។

យ៉ាងណាមិញ ឯកឧត្តមបានរំលឹកផងដែរថា ទោះបីជួបប្រទះការលំបាកយ៉ាងណា សូមបងប្អូន អ៊ុំ ពូមីង ជនរួមជាតិខ្មែរទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាឱ្យបាននូវឯកភាពជាតិ ដើម្បីឆ្លងផុតឧបសគ្គនានាទាំងអស់គ្នា។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនទាំងអស់បន្តជឿជាក់ គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅគ្រប់កាលៈទេសៈ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ និងដើម្បីអនាគតនៃកូនចៅជំនាន់ក្រោយរបស់យើង។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើមគំនិតរៀបចំ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមចំណែកធ្វើឱ្យគម្រោងនេះទទួលបានភាពជោគជ័យជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ បន្ទាប់ពីបានរៀបចំដោយជោគជ័យនៅខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង