**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិនចាប់ដៃជាមួយវិស័យឯកជនចិនពង្រឹងសមត្ថភាពយុវជន និងសហគ្រិនវ័យក្មេង

(ភ្នំពេញ)៖ រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានជំនួបរវាង សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិន (C.C.A.A.) និង ក្រុមហ៊ុនស៊ីណូ-ខេមបូឌាន វេនឈ័រ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ និងលើកកម្ពស់ការ ផ្លាស់ប្តូរយុវជន កម្ពុជា–ចិន ស្របតាមទិសដៅអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក LIOA XING តំណាង ក្រុមហ៊ុន ស៊ីណូ-ខេមបូឌាន វេនឈ័រ និងគណៈប្រតិភូ បានលើកយកផែនការសម្រាប់ ឆ្នាំ២០២៦ យកមកជជែកពិភាក្សាជាមួយសមាគមC.C.A.A.ដែលផ្តោតលើ៖ ១-ការរៀបចំកម្មវិធីផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាទៅប្រទេសចិន ២-ការផ្តល់អាហារូបករណ៍ និងកម្មវិធីហាត់ការងារ ៣-ការបង្កើតវេទិកាសហការយុវជន និងសហគ្រិនវ័យក្មេង និង ៤-ការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យា គ្រប់គ្រង និងភាសាចិន ដោយក្រុមហ៊ុនបានបញ្ជាក់ថា គោលដៅសំខាន់គឺបង្កើតបណ្តាញយុវជនដែលមានសមត្ថភាព អាចធ្វើការនៅក្នុងបរិបទអន្តរជាតិ និងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច–វប្បធម៌រវាងប្រទេសទាំងពីរ។
ក្នុងនាមសមាគមC.C.A.A. លោកបណ្ឌិត ជា មុនីឫទ្ធិ បានវាយតម្លៃខ្ពស់ចំពោះជំ​នួបនេះ ដែលផ្តល់ផផលប្រយោជន៍សម្រាប់យុវជននៃប្រទេសទាំងពីរកម្ពុជា ចិន។
សំឡេង៖ ជាលទ្ធផលនៃជំនួប ភាគីយេីងទាំងពីរបានរួមគ្នារៀបចំផែនការសហការសម្រាប់ឆ្នាំ២០២៦ ដែលផ្តោតលើកម្មវិធីផ្លាស់ប្តូរយុវជន អាហារូបករណ៍ និងហាត់ការ ការបង្កើតវេទិកាសហគ្រិនវ័យក្មេង ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា គ្រប់គ្រង និងភាសាចិន បង្ហាញពីទិសដៅច្បាស់លាស់ក្នុងការបម្លែងធនធានមនុស្សឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ច។ វាជាការឆ្លើយតបសមស្របទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងអន្តរជាតិ។ បន្ថែម ពីលេីនេះ ភាគីយេីងទាំងពីរបន្តឈរនៅលេីមាត្រដ្ឋានជាតិ ស្របតាមគោលដៅនៃការកសាងមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដោយភ្ជាប់ការសិក្សាទៅនឹងការអនុវត្តជាក់ស្តែង និងបង្កេីនឱកាសការងារជាមួយតម្រូវការវិនិយោគ និងការអភិវឌ្ឍ»។
លោកបណ្ឌិតបន្តថា ក្រុមការងាររបស់សមាគមដែលមានលោក បណ្ឌិត ជា ពុំសក្ខីណា អនុប្រធានសមាគមកំពុងបំពេញបេសកកម្មការងារលើការរៀបចំបញ្ចូលទិន្នន័យរបស់ អតីតនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាពីប្រទេសចិនលើគ្រប់កម្រិតសិក្សា និងគ្រប់ជំនាញ ហើយលោក បណ្ឌិតបានរំលេចថាក្នុងឆ្នាំសិក្សា ២០២៤–២០២៥ និស្សិតកម្ពុជាមានប្រមាណជាង១ពាន់រូបកំពុងសិក្សានៅលើ ជាង ១០០ សាកលវិទ្យាល័យនានាក្នុងប្រទេសចិន។ ស្របតាមគោលដៅនៃ«យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១» លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីបេសកកម្ម របស់សមាគមក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាលើការផ្លាស់ប្តូរយុវជន និងការបង្កើនឱកាសសិក្សានៅ ក្រៅប្រទេស ជាពិសេសនៅប្រទេសចិន សំដៅលើក កម្ពស់កិច្ចកសាងមូលធនមនុស្សរបស់កម្ពុជាប្រកបដោយសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
ក្រោយការបិទជំនួប ភាគីទាំងពីរបានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តផែនការឆ្នាំ២០២៦ ឱ្យទទួលបាន លទ្ធផលជាក់ស្តែង និងចីរភាព។ ជំនួបនេះ ជាជំហានសំខាន់មួយក្នុងការរួមចំណែក អនុវត្តគោលនយោបាយជាតិ ដោយបានបើកទ្វាកាលានុវត្តភាពដល់យុវជនកម្ពុជាដែលជាសសរស្តម្ភដ៏រឹងមាំសម្រាប់កសាងគ្រឹះអភិវឌ្ឍនៃសង្គមជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង