**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ

អភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩)

កណ្តាល៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩) ដោយមានការអញ្ជើញចូលរួមពីអភិបាលក្រុង-ស្រុកទាំង១៣ និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងសំខាន់គឺដើម្បី ណែនាំដល់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ទៅលើការងាររៀបចំ និងកំណត់តម្រូវការគម្រោងវិនិយោគ ជាអាទិភាពរបស់ប្រជាពលរដ្ឋ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត និងសម្រាប់ប្រើប្រាស់ជាធាតុចូលដល់ មន្ទីរ អង្គភាព ក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួនបានកាន់តែល្អប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រាល់សំណើគម្រោងទាំងឡាយដែល រដ្ឋបាលក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធលើកឡើង ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យសមស្របតាមលក្ខណៈវិនិច្ឆ័យ ដែលបានកំណត់ក្នុងសៀវភៅណែនាំបច្ចេកទេស។ ជាងនេះទៅទៀតសំណើគម្រោងវិនិយោគ ត្រូវរៀបចំ និងស្នើឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ រួមមាន៖ ទី១. ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍ មានន័យថា គម្រោង ឬសេវា ដែលឆ្លើយតបទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ របស់ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។ ទី២. ស្ថិតក្នុងដែនសមត្ថកិច្ច គឺជាគម្រោង ឬសេវា ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។ ទី៣. ស្ថិតក្នុងអន្តររដ្ឋបាលដែនដី គឺជាគម្រោង ឬសេវា ដែលមានលក្ខណៈអន្តររដ្ឋបាលក្រុង ស្រុក សម្រាប់គម្រោងថ្នាក់ខេត្ត និងមានលក្ខណៈអន្តររដ្ឋបាលឃុំ សង្កាត់ សម្រាប់ គម្រោងថ្នាក់ក្រុង ស្រុក និងទី៤. កំណត់អតិបរមាលើចំនួនគម្រោង គឺត្រូវកំណត់យកគម្រោងតាមចំនួន ដែលអាទិភាព ករណីមានការស្នើឡើងច្រើន។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ក្រុមការងារទាំងអស់ ចំពោះការរៀបចំដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវគោរពឱ្យបាននូវគោលការណ៍ទាំង ៩ចំណុច ៖ ១.ការចែករំលែកព័ត៌មាន ២.តម្លាភាព ៣.សង្គតិភាព ៤.ការចូលរួមពីគ្រោះយោបល់ជាទូទៅ ៥.ការឆ្លើយតបនឹងតម្រូវការ ៦.គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ៧.ប្រសិទ្ធភាព និងសុក្រឹតភាពសេដ្ឋកិច្ច និងសង្គម ៨.ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន និង៩.ការធានាសមធម៌។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានក៏បានក្រើនរំលឹកដល់ក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ និងគិតគូទៅលើគម្រោងសាងសង់ផ្លូវចេញពីខេត្តទៅកាន់ក្រុង-ស្រុក ឃុំ-សង្កាត់ ផ្លូវទៅទីផ្សារវត្តអារាម ទីប្រជុំជន និងសាលារៀនឱ្យបានច្រើនខ្វាត់ខ្វែង សូមអង្គប្រជុំទាំងមូលត្រូវខិតខំយកចិត្តទុកដាក់ប្រមូលនៅធាតុចូលពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងកិច្ចប្រជុំ ក្នុងការស្នើរសុំគម្រោងនានាឱ្យបានសមរម្យ សមស្របទៅតាមភាពលទ្ធភាពជាក់ស្ដែង។ មួយវិញទៀត ត្រូវធ្វើការជាក្រុមក្នុងការបំពេញក្នុងគ្រប់តារាងគម្រោងដែលបានកំណត់ ដោយត្រូវពិនិត្យមើលតួលេខ ទិន្នន័យ ការប៉ាន់ស្មាន ឱ្យបានត្រឹមត្រូវ ត្រូវមានកិច្ចប្រជុំត្រួតពិនិត្យគម្រោងដែរជាតំរូវការនៅមូលដ្ឋានរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយការទទួលខុសត្រូវ មុនចុះហត្ថលេខា ផ្ញើមកខេត្តឱ្យបានត្រឹមថ្ងៃ២០ ខែមិនា ដើម្បីដាក់ឆ្លងក្រុមប្រឹក្សាខេត្តធ្វើការអនុម័តបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង