**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ឯកឧត្ដម​ កៅ ថាច ជំរុញឱ្យកសិករនៅពោធិ៍សាត់ ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ និងធានាទីផ្សារដោយក្រុមហ៊ុន Little Duckling

ពោធិ៍សាត់៖រសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦, ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករជាអតីតយុទ្ធជន និងសមាជិកនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក ពៅ សំណាង ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ព្រមទាំងមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

1-ក្នុងជំនួបដ៏មានសារៈសំខាន់ជាមួយបងប្អូន គឺមានគោលបំណងដើម្បីជំរុញ
គម្រោងចិញ្ចឹមជ្រូកកណ្តុរ ដោយផ្តល់ជូន បច្ចេកទេសថ្មី និងទីផ្សារច្បាស់លាស់

ក្នុងឱកាសនោះ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានលើកទឹកចិត្តយ៉ាងខ្លាំងដល់កសិករឱ្យងាកមកចាប់អារម្មណ៍លើ “ការចិញ្ចឹមជ្រូកកណ្តុរ” ដោយលោកបានពន្យល់ពីអត្ថប្រយោជន៍ និងបច្ចេកទេសថែទាំ ដែលអាចផ្តល់ផលចំណេញខ្ពស់។ អ្វីដែលពិសេសនោះគឺមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Little Duckling ដែលនឹងជួយជ្រោមជ្រែងលើ៖
-ការសាងសង់ទ្រុង៖ រៀបចំទ្រុងខ្នាតស្តង់ដារជូនកសិករប្រមាណជាង ១០០គ្រួសារ។
-ការផ្តល់ពូជ៖ ផ្តល់មេពូជជ្រូកកណ្តុរចំនួន ២៤ក្បាល ក្នុងមួយគ្រួសារដើម្បីចាប់ផ្តើម។
– ការធានាទីផ្សារ៖ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រមូលទិញជ្រូកកណ្តុរពីកសិករវិញទាំងអស់។
“ខ្ញុំជឿជាក់ថា គម្រោងនេះនឹងលេចរូបរាងឡើងពេញលេញនៅក្នុងខែមីនាខាងមុខនេះ ហើយវានឹងក្លាយជាគំរូសម្រាប់ពង្រីកវិសាលភាពឱ្យកាន់តែធំថែមទៀតនាពេលអនាគត”។ — ប្រសាសន៍​ឯកឧត្ដម​បណ្ឌិត កៅ ថាច

2- ទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោនៅខេត្តកំពង់ឆ្នាំង

ឆ្លៀតក្នុងឱកាសនោះផងដែរ, ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ និងសហការី ក៏បាន អញ្ជើញ ទៅទស្សនកិច្ចនៅ កសិដ្ឋានចិញ្ចឹមគោរបស់ក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ ឯ.ក ដែលមានទីតាំងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់បន្ថែមពីសង្វាក់ផលិតកម្មកសិកម្ម។

គួរបញ្ជាក់ថា នេះគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករខ្មែរ ស្របតាមទិសដៅ “ខ្មែរជួយខ្មែរ” និង “គាំទ្រផលិតផលក្នុងស្រុក”។

អត្ថបទដែលជាប់ទាក់ទង