**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

បទវិភាគ៖ “ការ​ទិញទំនិញដោយ​សប្បាយរីក​រាយ​ក្នុងវិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​” បាន​ផ្តល់​ឱកាស​កាន់តែច្រើន​សម្រាប់​ឱ្យ​ពិភពលោក​យល់​ដឹង​ពីប្រទេសចិន​

ក្នុង​រយៈពេលបួនថ្ងៃ​ដំបូង​នៃ​វិស្សមកាលបុណ្យ​ចូលឆ្នាំ​ថ្មីចិន​ ទំហំ​លក់ដូរទំនិញមិនយ​ក​ពន្ធក្នុង​ពេល​ចាក​ចេញពី​កោះហៃណានបាន​ឡើង​ដល់​៩៧០លានយាន់ប្រាក់ចិន​ ដែល​កើ​ន​ឡើ​ង​​១៥,៨ភាគរយ​បើប្រៀបធៀបនឹងរយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​ ។ សហគ្រាស​បរទេស​នាំ​គ្នា​ដាក់ចេញផលិតផល​ថ្មី​ដើម្បី​ដណ្តើម​បាន​ទីផ្សារ​ក្នុងវិស្សមកាលបុណ្យ​ចូល​ឆ្នាំ​ថ្មីចិន​ ។​ល​។ ឆ្ល​ង​តាមរយៈវិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មីឆ្នាំ​មមី​ដែល​មាន​រយៈពេល​វែង​ជាង​គេ សហគ​ម​ន៍អន្តរជាតិ​បាន​មើល​ឃើញ​កម្លាំង​រស់រវើក​នៃ​ទីផ្សារប្រើប្រាស់​របស់ប្រទេស​ចិន​ ។
ឆ្នាំ​នេះ​ ជា​ឆ្នាំ​ចាប់ផ្តើម​សម្រាប់ការ​​អនុវត្ត​ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំ​ទី​១៥ ។ វិស្សមកា​ល​​បុណ្យ​ចូល​ឆ្នាំ​ថ្មីចិន​​រយៈពេល​៩ថ្ងៃ​នេះ ជា​ពេល​វេលា​ដ៏សប្បាយ​រីក​រាយ​របស់ប្រជាជន​ស​ម្រាប់​ទិញទំនិញ​ចូល​ឆ្នាំ​ថ្មីប្រពៃណីចិន ទៅសួរសុខ​ទុក្ខ​សាច់ញាតិនិងមិត្តភក្តិ និងទៅដើរក​ម្សា​ន្តផង ហើយ​ក៏ជា​បង្អួ​ចដ៏សំខាន់​សម្រាប់​ឱ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅ​សង្កេត​​មើលពីការ​ជំរុញ​កា​រ​ប្រើប្រាស់​និង​លើក​ស្ទួយ​សេដ្ឋកិច្ច​ផង​ដែរ ។ នៅពេល​មុន​ចូល​ឆ្នាំ​ថ្មី​ចិន​ ក្រសួង-ស្ថាប័ន​ចំ​នួន​៩ ដូច​ជា​ក្រសួង​ពាណិជ្ជកម្ម​ចិន​ជាដើម​បាន​សហការ​គ្នា​រៀបចំ​សកម្មភាពពិសេសក្នុង​បុណ្យ​ចូលឆ្នាំ​ថ្មី​ចិន​ក្រោមប្រធាន​បទ “ទិញទំនិញ​ដោយ​សប្បាយរីក​រាយ​ក្នុងវិស្សមកាល​បុ​ណ្យ​​ចូល​ឆ្នាំ​ថ្មី​ចិន​”ឆ្នាំ​២០២៦ ដែល​បាន​ដាក់ចេញ​គោលនយោបាយ​មួយ​ចំនួន​សម្រាប់​ជំ​រុ​ញ​​​ការ​ប្រើប្រាស់​ក្នុង​វិស្សមកាល ដើម្បី​បំផុសសក្តានុពលនៃតម្រូវការក្នុងស្រុក ក៏​ដូច​ជា​ធ្វើ​ឱ្យ​​អ្នក​ប្រើប្រាស់​នៃ​តំបន់​នានា​ទូទាំងប្រទេស​ចិន​និង​ជនជាតិ​​បរទេស​សុទ្ធតែអាច​ទទួលអា​រម្ម​ណ៍​ពី​ភាព​សប្បាយរីករាយ​នៃ​បុណ្យចូល​ឆ្នាំ​ថ្មីចិន និង​ទទួល​បាន​ផលប្រយោជន៍ជាក់​ស្តែ​ង​ ។
តើ​លក្ខណៈពិសេស​នៃ​សកម្មភាព “ទិញទំនិញ​ដោយ​សប្បាយរីក​រាយ​ក្នុងវិស្សមកាល​បុ​ណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​”នៅត្រង់ណា ? និយាយ​ជា​រួម​ សកម្មភាពនេះបាន​ធ្វើ​ឡើង​តាម​របៀប “៦​បូក៥” ។ ក្នុ​ង​នោះ ៦ គឺមាន័យថា ផ្តោត​សំខាន់​លើ​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​វិស្សមកាល លើ​​៦វិស័យ ពោលគឺ “បរិភោគអាហារ​ឱ្យបាន​ល្អ​ ស្នាកនៅ​ឱ្យ​​បាន​ល្អ  ធ្វើ​ដំណើរ​ឱ្យ​​បាន​ល្អ ទិញ​ទំនិញ​ឱ្យ​​បាន​ល្អ និង​ដើរលេង​ឱ្យ​បាន​ល្អ” ។ ឧទាហរណ៍ដូចជា សំដៅ​ចំពោះជនបរ​ទេ​ស​​ដែល​ចង់​ដើរ​លេង​នៅប្រទេស​ចិន​ក្នុងអំឡុង​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី រដ្ឋាភិបាល​មជ្ឈិ​ម​​លើក​ទឹក​ចិត្ត​ឱ្យ​តំបន់​នានា​ដាក់ចេញ​ផែនទី​អំពីទំនៀមទំលាប់បុណ្យ​ចូល​ឆ្នាំ​ថ្មីចិន​ជាច្រើន​ភាសា ​ ដើម្បី​ធ្វើ​ឱ្យ​ភ្ញៀវបរទេស​អាច​ដកបទពិសោធ​ពី​ទំនៀមទំលាប់បុណ្យ​ចូល​ឆ្នាំ​ថ្មីចិន ដូ​ច​​ជា​ពិព័រណ៌Miaohui ពិព័រណ៍ចង្កៀងគោម ហាងយីហោល្បីឈ្មោះ  ទីផ្សារសម្បតិ្តបេតិ​កភ​ណ្ឌ​វប្បធម៌អរូបីជាដើម ដើម្បី​ផ្តល់ភាពងាយ​ស្រួល​ដល់​ភ្ញៀវអន្តរជាតិ​ក្នុង​ការ “ឆ្លងបុណ្យ​ចូ​ល​ឆ្នាំ​ថ្មីប្រពៃណីចិន​តាម​ទំនៀមទំលាប់ចិន​”  ។ព្រម​ពេល​ជា​មួយ​គ្នានេះ ស្ថាប័ន​ពាក់ព័ន្ធ​បា​ន​​ធ្វើ​ឱ្យ​មានសុក្រឹតភាព​ថែម​មួយ​កម្រិត​ទៀត​នូវ​ការ​ទូទាត់​តាម​រយៈកាតធនាគារ ការ​ទូទាត់តាម​រយៈឧបករណ៍ចល័ត និង​ការ​ទូទាត់​ដោយសាច់ប្រាក់ជាដើម ដើម្បី​នាំ​មកនូវ​ការ​ដក​ពិ​សោ​ធខាង​ការប្រើប្រាស់ប្រកប​ដោយ​ភាពងាយស្រួល​និង​ឆាប់រហ័ស ។
បើ​និយាយដល់ “៥” គឺមានន័យថា វិធានការ​លើ៥វិស័យ ពោលគឺ ពង្រឹង​គោលន​យោបា​យ​ស្តីពី​ការ​យក​របស់​ចាស់​ប្តូរ​យក​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ទិញ​របស់​ថ្មី​ ផ្តល់​ភាពងាយ​ស្រួ​ល​​ដល់​កា​រប្រើប្រាស់​ចូល​ដែន​ និង​ពង្រីក​ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ជា​ដើម​ ។ ឧទាហរណ៍ដូចជា​ ក្នុង​វិស្សមកាល​បុណ្យ​ចូលឆ្នាំ​ថ្មីចិន ប្រទេស​ចិន​បាន​ទម្លាក់​ថវិកា​លើក​ដំបូង​សម្រាប់​ការ​យក​​របស់​ចាស់​ប្តូរ​យក​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ទិញ​របស់​ថ្មី សរុបចំនួន​៦២៥០០​លានយាន់ប្រា​ក់ចិន ។
ទិន្នន័យ​ធំលើ​វិស័យ​ពាណិជ្ជកម្ម​បាន​បញ្ជាក់ពីនិន្នាការ​​មួយ​នេះ ៖    ក្នុង​រយៈពេលបួនថ្ងៃ​​ដំបូង​នៃ​វិស្សមកាលបុណ្យ​ចូលឆ្នាំ​ថ្មីចិន  ទំហំ​លក់ដូរ​ក្នុង​មួ​យ​ថ្ងៃ​គិត​ជា​មធ្យម​នៃសហគ្រា​ស​​​​លក់រាយ​និងសហគ្រាស​​ភោជនីយដ្ឋានសំខាន់ៗ​របស់ប្រទេស​ចិន​បាន​កើន​ឡើង​៨,៦ភា​គ​រយ​ បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២៥ ។ ក្នុង​រយៈពេលបីថ្ងៃ​ដំបូង​នៃ​វិស្សមកា​លបុណ្យ​ចូលឆ្នាំ​ថ្មីចិន លំហូរភ្ញៀវទេសចរនិង​ទំហំលក់ដូរ​នៃ​ផ្សារទំនើប​ថ្មើរជើងចំនួន​៧​៨​ដែល​ស្ថិត​នៅក្រោម​ការ​តាម​ដាន​និង​ត្រួតពិនិត្យសំខាន់ៗរបស់​ក្រសួងពាណិជ្ជកម្មចិន​ បា​ន​កើន​​ឡើង​៤,៥ភាគរយ​ និង​៤,៨ភាគរយ​ដោយ​ឡែក​ពីគ្នា​បើ​ប្រៀប​ធៀប​នឹងរយៈពេ​ល​បីថ្ងៃ​ដំបូង​នៃ​វិស្សមកាលបុណ្យ​ចូលឆ្នាំ​ថ្មីចិននៅឆ្នាំ​មុន​ ។ កាសែត « Lianhe Zaobao »របស់​សឹង្ហបុរី​បាន​លើក​ឡើង​ថា ក្រោម​​ការ​ជំរុញរបស់​​វិធានការ​ពាក់ព័ន្ធវិស័យប្រើប្រា​ស់​​​ជាច្រើននៃ​ប្រទេស​ចិន​សម្រេចបាន​នូវ​​កំណើន​ក្នុងអំឡុង​វិស្សមកាល​បុណ្យចូលឆ្នាំ​ថ្មីចិន​ឆ្នាំនេះ។
ចាប់ពី “ការ​ដើរ​លេងនៅប្រទេស​ចិន​” ដល់ “ការទិញទំនិញនៅប្រទេសចិន​” បុណ្យចូ​ល​ឆ្នាំថ្មីឆ្នាំ​មមិចិន​បាន​ផ្តល់​ឱកាស​កាន់តែច្រើន​សម្រាប់​ឱ្យ​ពិភពលោក​យល់​ដឹង​ពីប្រទេសចិ​ន​​ ។ ការទិញទំនិញដោយសប្បាយរីករាយក្នុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីចិន ដែលជា​ព្រឹតិ្ត​ការ​​ណ៍​​ប្រើប្រាស់ដ៏ឱឡារិកមួយ​​នៅ​ទូទាំង​ប្រទេស​ចិន​នឹង​​នាំ​មក​នូវ​ការ​រំពឹងទុក​ដ៏ល្អប្រសើរ​ស​ម្រាប់​សេដ្ឋកិច្ច​ចិន​នៅឆ្នាំ​ថ្មី​ ។ ស្វាគមន៍​ភ្ញៀវទេសេចរមកពីបណ្តាប្រទេសនានា​មក​ដើរលេ​ង​នៅប្រទេសចិន​និងទិញទំនិញនៅប្រទេសចិន​ប្រកប​ដោយ​ភាព​សប្បាយរីករាយ ៕​

អត្ថបទដែលជាប់ទាក់ទង