**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

អភិបាលខេត្តកណ្ដាល៖ ការផ្តល់បទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Reuters របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាភាពជោគជ័យជាប្រវត្តិសាស្ត្រ នឹងជួយជំរុញដល់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃបានកាន់តែឆាប់រហ័ស

កណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៏ថា ការផ្តល់បទសម្ភាសន៏ជាមួយសារព័ត៌មានអន្តរជាតិ Reuters របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Reuters ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុង អំឡុងដំណើរទស្សនកិច្ច និងចូលរួមចូលរួមប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅសហរដ្ឋអាមេរិក គឺជាភាពជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងការអនុវត្តគោលនយោបាយការទូតរបស់កម្ពុជា ដែលបានធ្វើឱ្យពិភពលោកស្គាល់ថាកម្ពុជា គឺពិតជាបានរងការឈ្លានពានពីប្រទេសថៃ និងជួយជំរុញដល់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា- ថៃ បានកាន់តែឆាប់រហ័ស។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមជួយធ្វើការផ្សព្វផ្សាយបន្ត អំពីសកម្មភាពរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនិងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ លើឆាកអន្តរជាតិ និងបន្តផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពទឹកដីរបស់កម្ពុជា ព្រមទាំង ផ្សព្វផ្សាយអំពីការរងគ្រោះរបស់ប្រជាជនកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ ដែលទទួលរងការ បំផ្លិចបំផ្លាញ និង ការជួបនូវផលលំបាកគ្រប់បែបយ៉ាងរបស់ជនភៀសិកជាដើម ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ត្រូវរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ពិភពលោក ជាពិសេសគឺការផ្សព្វផ្សាយជាភាសាបរទេស ដើម្បីអោយ ពិភពលោកបានដឹងកាន់ច្បាស់ ដេីម្បីជួយជំរុញដល់ការដោះស្រាយបញ្ហានេះអោយបានកាន់តែឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង