**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)

អភិបាលខេត្តកណ្ដាល ផ្ដល់សេចក្តីស្រឡាញ់ក្នុងថ្ងៃ នៃទិវាសេចក្តីស្រឡាញ់ ១៤ កុម្ភៈ និងស្នាមញញឹមជូនដល់កុមារ នៅអង្គការ “ការអភិវឌ្ឍកុមារកម្ពុជា” និងបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងត្រី

កណ្ដាល៖ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងជាអភិបាលខេត្តកណ្ដាល និងលោកជំទាវ បានអញ្ជើញដឹកនាំប្រតិភូសាខា និងអាជ្ញាធរក្រុងតាខ្មៅ បានផ្ដល់ស្នាមញញឹមជូនដល់កុមារ នៅ អង្គការ “ការអភិវឌ្ឍកុមារកម្ពុជា” និងបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងត្រី ជូនទៅដល់កុមារញ៉ាំដោយស្នាមញញឹម និងក្តីរីករាយក្នុងថ្ងៃនៃសេចក្តីស្រឡាញ់ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្ដម គួច ចំរើន បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងឱកាសនៃបុណ្យសេចក្តីស្រឡាញ់ តែងតែផ្ដល់ជូនទៅដល់ក្មួយៗដែលខ្វះភាពកក់ក្តៅក្នុងការថ្នាក់ថ្នម ការជួបជុំជាមួយក្មួយៗនាពេលនេះ និងផ្ដល់ភាពមនោសញ្ចេតនាជូនទៅដល់ក្មួយៗ បានបង្ហាញឱ្យឃើញថាទោះក្មួយៗស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយសង្គមនេះមានការគោរពស្រឡាញ់ និងនឹករលឹកចំពោះក្មួយៗទាំងអស់គ្រប់ៗគ្នាអត់ដែលភ្លេចទេ និងការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រើនរំលឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យគិតគូរយកចិត្តទុកដាក់ចំពោះប្រជាជន និងផ្ដល់ភាពកក់ក្ដៅ។

លោកស្រី ឈូក សីហា នាយិកាប្រតិបត្តិនៃអង្គការ ការអភិវឌ្ឍន៍កុមារកម្ពុជា បានឱ្យដឹងថា អង្គការនេះបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់កុមារក្រីក្រនៅកម្ពុជាតាមរយៈ ការបង្កើតឱ្យមានមជ្ឈមណ្ឌលសង្គ្រោះកុមារនៅក្នុងសហគមន៍ដើម្បីឱ្យកុមារទីទ័លក្រ ទាំងនោះទទួលបាននូវការការពារមួយដ៏ល្អប្រសើរ។ ជួយដល់កុមារដើម្បីឱ្យពួកគេទទួលបាននូវ កុមារ ភាពដែលប្រកបដោយភាពរីករាយសុខភាពល្អគ្មានការភិតភ័យ ផុតពីគ្រោះថ្នាក់ ផ្តល់នូវភាពទុកចិត្ត និងការពារសិទ្ធិកុមារ ក្នុងការទទួលម្ហូបអាហារទីជម្រក ការថែទាំសុខភាពការ អប់រំមូលដ្ឋាន សមភាពយ៉េនជ័រ ចាកផុតពីអំពើហិង្សា ការរំលោភបំពាន និងការជួញដូរ។

លោកស្រីនាយិការ បន្ថែមថា កុមារនៅអង្គការ ការអភិវឌ្ឍកុមារកម្ពុជា មានចំនួន ៤៧នាក់ ស្រី២០នាក់ និងកុមារនៅ បុរីកុមារមិត្តភាពកម្ពុជាបារាំងហុងត្រី មានចំនួន ១០នាក់ ស្រី ៤នាក់ ក្នុងន់ពិការភាព ចំនួន៣នាក់ និងចាស់ជរា ចំនួន០១នាក់៕

អត្ថបទដែលជាប់ទាក់ទង