**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”

នាយករដ្ឋមន្រ្តីអូស្រ្តាលី អំពាវនាវឱ្យពលរដ្ឋស្ងប់ស្ងាត់ និងរក្សាសន្តិភាព បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងប៉ូលិស និងក្រុមអ្នកតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៉ីស្រាអែលមកកាន់អូស្ត្រាលី

ស៉ីដនី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីអូស្រ្តាលី បានអំពាវនាវឱ្យពលរដ្ឋស្ងប់ស្ងាត់ និងរក្សាសន្តិភាព បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងប៉ូលិស និងក្រុមអ្នកតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog មកកាន់អូស្ត្រាលី។

លោក Anthony Albanese គូសបញ្ជាក់ថា លោកមានការខកចិត្ត ដោយសារតែឃើញអំពើហិង្សាកើតឡើង ជាមួយការស្នើឱ្យពលរដ្ឋបញ្ចេញទស្សនដោយសន្តិវិធី។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «បើប្រជាជនមិនចង់ឱ្យជម្លោះកើតឡើងនៅអូស្ត្រាលីទេ ពួកគេក៏មិនគួរបណ្តោឱ្យខ្លួនឯងក្លាយជាមូលហេតុនាំឱ្យកើតជម្លោះនោះដែរ»។

ក្រុមអ្នកតវ៉ា ដែលមានសមាជិកសភាបក្សប្រឆាំងម្នាក់ បាននិយាយនាថ្ងៃអង្គារនេះថា ពួកគេត្រូវបានប៉ូលិសវាយដំ។ អភិបាលរដ្ឋ New South Wales លោក Chris Minns បានការពារសកម្មភាពរបស់ប៉ូលិស ដោយនិយាយថា មន្ត្រីប៉ូលិស តម្រូវឱ្យធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស ក្នុងស្ថានភាពតឹងតែ និងប្រែប្រួល។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងស៉ីដនី កាលពីថ្ងៃចន្ទ ដើម្បីប្រឆាំងនឹងដំណើរមកដល់នៃ លោក Herzog ដែលកើតឡើងបន្ទាប់ពីការបាញ់ប្រហារពលរដ្ឋជ្វីហ្វ លើទឹកដីអូស្រ្តាលី។ មនុស្សចំនួន ២៧នាក់ត្រូវចាប់ខ្លួន ក្នុងនោះ ១០នាក់រងការចោទប្រកាន់ថា បានវាយដំមន្រ្តីប៉ូលិស នៅពេលដែលប៉ូលិសព្យាយាមបោសសម្អាតក្រុមអ្នកតវ៉ា៕

អត្ថបទដែលជាប់ទាក់ទង