**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

កម្ពុជា-ស៊ីប ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន


ប្រទេសស៊ីប: ក្នុងបរិយាកាសប្រកបដោយមិត្តភាព និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Nikos Christodoulides ប្រធានាធិបតីនៃសាធារណរដ្ឋស៊ីប កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦បានទទួលសារតាំងពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងមានសមត្ថកិច្ចថ្មីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដ៏កក់ក្តៅ និង សេចក្តីគោរពរាប់អានពីសំណាក់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំកំពូលៗមានដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី ជូនចំពោះឯកឧត្តមប្រធានាធិបតី និងប្រជាជនស៊ីប ។
ឯកឧត្តមឯកអគ្គរដ្ឋទូតកម្ពុជាបានជម្រាប់ជូនថា ដើម្បីឱ្យទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យលើកគ្រប់វិស័យកាន់តែរឹងមាំថែមទៀត កម្ពុជាស្នើឱ្យមានការពិគ្រោះយោបល់នយោបាយជាទៀងទាត់ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងវេទិកាអាស៊ី-អឺរ៉ុប (ASEM) ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញសក្តានុពលក្នុងវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មផលិតសម្លៀកបំពាក់ និងឡូជីស្ទិក ។ ជំរុញការផ្លាស់ប្តូរអាហារូបករណ៍ និស្សិត និងសាស្ត្រាចារ្យ ដើម្បីពង្រឹងការយល់ចិត្តគ្នារវាងប្រជាជន និងប្រជាជន ។ ពិភាក្សាលើវិធានការសម្រួលទិដ្ឋាការ ដើម្បីជំរុញការធ្វើដំណើរ និងការតភ្ជាប់រវាងប្រទេសទាំងពីរ និងជំរុញឱ្យមានពង្រីកការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល ថាមពលបៃតង និងសេដ្ឋកិច្ចសមុទ្រ ។
ជាការឆ្លើយតប ឯកឧត្តម Nikos Christodoulides បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពក្នុងតំបន់ និងតួនាទីយ៉ាងសកម្មក្នុងក្របខណ្ឌអាស៊ាន ។ ឯកឧត្តមប្រធានាធិបតីបានបញ្ជាក់ថា សាធារណរដ្ឋស៊ីបស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងរង់ចាំការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត តាមរយៈកិច្ចសន្ទនាប្រកបដោយប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង