**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ឱ្យក្រុមហ៊ុន រេន ហេង ហ្គាមេន បញ្ឈប់ដុតកំទេចក្រណាត់ និងរៀបចំប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់និងបច្ចេកទេសបរិស្ថាន លើក្រុមហ៊ុន រេន ហេង ហ្គាមេន ខូអិលធីឌី ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីបានរកឃើញថាក្រុមហ៊ុន ធ្វើការការដុតកម្ទេចក្រណាត់ និងមិនទាន់រៀបចំប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ នាំឱ្យមានការបំពុលខ្យល់ និងប៉ះពាល់ដល់គុណភាពបរិស្ថាននៅជុំវិញ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏តម្រូវឱ្យក្រុមហ៊ុនអនុវត្ត បញ្ឈប់ការដុតកម្ទេចក្រណាត់ក្នុងឡចំហាយជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ និង ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់។ ក្រុមហ៊ុនត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ លើសពីនេះ ក្រុមហ៊ុនត្រូវរៀបចំបំពាក់ប្រព័ន្ឋសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ និងត្រូវធ្វើកិច្ចសន្យាដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម ជាមួយក្រុមហ៊ុនដែលទទួលស្គាល់ពីក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ចុះត្រួតពិនិត្យករណីមានផ្សែងខ្មៅហុយចេញពីបំពង់ផ្សែងឡចំហាយរបស់ក្រុមហ៊ុនខាងលើ។ ក្រុមការងារបានរកឃើញនៅក្រៅបរិវេណរោថចក្រ បំពង់ផ្សែងឡចំហាយមានហុយផ្សែងខ្មៅ តែពុំមានក្លិនឈ្ងៀមនៅទេ។ ដោយឡែកនៅក្នុងបរិវេណរោងចក្រ ក្រុមការងារបានរកឃើញ មានឡចំហាយ ១គ្រឿង កម្លាំង ១៥០០គ.ក្រ/ម៉ោង ដែលើប្រើប្រាស់អុសដុត ២ម៉ែត្រគូប/ថ្ងៃ និងកម្ទេចក្រណាត់ជាមធ្យម ៥គ.ក្រ/ថ្ងៃ។ ក្រុមការងារបានយកឧបករណ៍ត្រួតពិនិត្យសារធាតុបំពុលខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ ជាលទ្ឋផលឃើញថា ៖ CO = 4281ppm, ការបញ្ចេញសារធាតុបំពុលខ្យល់ចេញពីបំពង់ផ្សែងឡចំហាយ មានលើសស្តង់ដា បើប្រៀបធៀបទៅនឹងស្តង់ដាបញ្ចេញសារធាតុបំពុលខ្យល់ CO = 1000ppm។ ជាមួយគ្នានេះ ក្រុមហ៊ុន បានដំណើរផលិត ដោយមិនបានបំពាក់ប្រព័ន្ឋសម្អាតផ្សែងចេញពីឡចំហាយ គ្មានកិច្ចសន្យាដឹកជញ្ជូនសំណល់រឹងឧស្សាហកម្ម និងគ្មានលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង