**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ

ក្រសួងការងារ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការកែលម្អលក្ខខណ្ឌការងារ និងសុវត្ថិភាពដល់កម្មករនិយោជិត នៅខេត្តព្រៃវែង

ព្រៃវែង៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការកែលម្អការងារសម្រាប់សហគ្រាសខ្នាតតូច (WISE)» នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ដោយមានសិក្ខាកាមតំណាងមកពីសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ១០ ចូលរួម។

ក្នុងឱកាសនោះ លោក ណុប សាវ៉ាត ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង និងលោកស្រី ឆាង ស៊ីម៉ា អនុប្រធាននាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញដើម្បីចែករំលែកចំណេះដឹង និងបទពិសោធសំខាន់ៗ ក្នុងគោលបំណងលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅតាមកន្លែងធ្វើការ។

ការបណ្ដុះបណ្ដាលនេះបានសង្កត់ធ្ងន់លើការកាត់បន្ថយគ្រោះថ្នាក់ការងារ និងហានិភ័យផ្សេងៗ តាមរយៈវិធីសាស្ត្រកែលម្អបរិយាកាសការងារបែបងាយៗ ចំណាយតិច ប៉ុន្តែផ្ដល់នូវផាសុកភាព និងប្រសិទ្ធភាពខ្ពស់ដល់កម្មករនិយោជិត។

ក្រុមការងារក៏បានឆ្លៀតឱកាសផ្សព្វផ្សាយបន្ថែមអំពីយុទ្ធនាការទប់ស្កាត់ជំងឺមិនឆ្លង ជំងឺអេដស៍ និងបញ្ហាគ្រឿងញៀននៅតាមសហគ្រាសគ្រឹះស្ថាន។ បន្ថែមលើនេះ នាយកដ្ឋានក៏បានសហការជាមួយមជ្ឈមណ្ឌលការងារខេត្ត ដើម្បីណែនាំអំពីនីតិវិធីនៃការចុះឈ្មោះស្វែងរកការងារធ្វើសម្រាប់បងប្អូនពលករ និងការចុះឈ្មោះជ្រើសរើសបុគ្គលិកសម្រាប់ម្ចាស់សហគ្រាស ដែលជាផ្នែកមួយក្នុងការជំរុញទីផ្សារការងារក្នុងខេត្តឱ្យកាន់តែមានភាពរស់រវើក៕

អត្ថបទដែលជាប់ទាក់ទង