**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

សម្ដេចតេជោ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប៉ាគីស្ថានតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ

ភ្នំពេញ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន អញ្ជើញមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា និងរីករាយដែលបានជួបឯកឧត្តមសាជាថ្មីដែលឯកឧត្តមបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលតាំងពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេលនោះឯកឧត្តមក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការបោះឆ្នោតនៅកម្ពុជា ហើយលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមឯកឧត្តមជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។

សម្ដេចតេជោបានចាត់ទុកវត្តមានឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានជាផ្នែកដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ជាពិសេសស្ថាប័នព្រឹទ្ធសភា នៃប្រទេសទាំងពីរ និងស្ថាប័ននីតិប្រតិបត្តិរវាងប្រទេសទាំងពីរផងដែរ។

សម្តេចតេជោក៏ឆ្លៀតអបអរសាទរចំពោះភាពជោគជ័យថ្មីៗនេះរបស់ប៉ាគីស្ថាន ដែលបានរៀបចំនូវសន្និសីទ ប្រធានសភានៃអន្តរសភា កាលពីខែវិច្ឆិកាកន្លងទៅបានជោគជ័យ ដែលជាការលើកកិត្យានុភាពរបស់ប៉ាគីស្ថានបន្ថែមទៀត។

ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានសម្ដែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់សម្ដេចតេជោ ចំពោះឯកឧត្តម និងគណៈប្រតិភូ ជាពិសេសការបដិសណ្ឋារកិច្ចដ៏អស្ចារ្យ និងប្រកបដោយភាពកក់ក្តៅ។

ឯកឧត្តមបានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដែលមានជាមួយគ្នានាពេលកន្លងមក ពិសេសនៅក្នុងអំឡុងពេលដែលសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រី ហើយបន្តមកនូវការរីកចម្រើនបន្តទៀតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃពេលបច្ចុប្បន្ននេះ។

ឯកឧត្តមក៏បានអបអរសាទរផងដែរចំពោះកម្ពុជាដែលបានរៀបចំនៃការបន្តវេនប្រកបដោយជោគជ័យ និងពោរពេញដោយសក្ដានុពល ដែលនេះបង្ហាញនូវចំណុចដ៏ល្អមួយ ក្រោមការដឹកនាំរបស់សម្ដេចតេជោតាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រីរហូតមកដល់ពេលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះផងដែរភាគីទាំងពីរ សម្ដេចតេជោ និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានក៏បានពិភាក្សាបន្ថែមទៀតទៅលើការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នានៅក្នុងក្របខ័ណ្ឌ ពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ ជាក់ស្ដែងនៅពេលនេះក៏មានការចុះហត្ថលេខា រវាងអគ្គលេខាធិការដ្ឋាន នៃស្ថាប័នព្រឹទ្ធសភា រវាងប្រទេសទាំងពីរផងដែរ ដែលជាការជំរុញទំនាក់ទំនងស្ថាប័នព្រឹទ្ធសភានៃប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើន។

ជាមួយគ្នានោះថ្នាក់ដឹកនាំទាំងពីរក៏បានសម្ដែងនូវការពេញចិត្តចំពោះដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយនៅឱកាសនោះផងដែរ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានក៏បានអញ្ជើញសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានផងដែរនាពេលខាងមុខ។ ជាការឆ្លើយតប សម្ដេចតេជោក៏បានសន្យាថានឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថានតាមពេលវេលាសមស្របណាមួយនាពេលខាងមុខ។

នៅក្នុងជំនួបនេះ ទាំងសម្ដេចតេជោ ទាំងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានឯកភាពគ្នាលើចំណុចរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប៉ាគីស្ថាន ជាពិសេស នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសនៅពេលនេះកម្ពុជាយើងមិនទាន់មានស្ថានទូតនៅប៉ាគីស្ថានទេ ហើយសម្ដេចតេជោបានគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញការគាំទ្រនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោបានកត់សម្គាល់ថា ប៉ាគីស្ថានគឺជាប្រទេសមួយដែលបានទទួលស្គាល់កម្ពុជា ហើយប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងជាមួយគ្នាតាំងពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៥២ ពោលគឺមុន១ឆ្នាំដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង។ ការទទួលស្គាល់របស់ប៉ាគីស្ថានមកលើកម្ពុជានេះ គឺជាការចងចាំសម្រាប់កម្ពុជាផងដែរ ដែលបញ្ជាក់ពីការផ្ដល់តម្លៃរបស់ប៉ាគីស្ថានមកកាន់កម្ពុជា តាំងពីឆ្នាំ១៩៥២។
សម្ដេចតេជោចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាបង្កើតស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ហើយសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានឯកភាពគ្នាជារួមធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញពាណិជ្ជកម្ម ឱ្យកាន់តែទៅមុខ។ ហើយទន្ទឹមនឹងនយោបាយនៃប្រទេសទាំងពីរកំពុងតែរីកចម្រើននោះ គប្បីប្រទេសទាំងពីរពិនិត្យមើលក្នុងការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត ដែលតាមទិន្នន័យរហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណតែ៥៣ លានដុល្លារទេក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។ ដូច្នេះថ្នាក់ដឹកនាំទាំងពីរចង់ឃើញពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀត។ ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ថ្នាក់ដឹកនាំទាំងពីរ ក៏មានបំណងជំរុញផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ផងដែរ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងគណៈប្រតិភូ សូមឱ្យទទួលបាននូវភាពជោគជ័យក្នុងការបំពេញទស្សនកិច្ច និងរីករាយក្នុងការស្នាក់នៅក្នុងប្រទេសកម្ពុជានាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង