**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការវិនិយោគលើមូលធនមនុស្សនឹងក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចក្នុងស្រុក និងបន្ថែមសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល

បន្ទាប់ពីសម្រេចបាននូវសន្ទុះកំណើនយ៉ាងឆាប់រហ័ស តាមរយៈការវិនិយោគលើទ្រព្យសកម្មរូបវន្ត ដូចជាហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងគ្រឿងចក្រ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ប្រទេសចិនបានឈានចូលដល់ដំណាក់កាលថ្មីនៃការកែសម្រួលយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ដោយតម្កល់ «មូលធនមនុស្ស» ជាស្នូលនៃគោលនយោបាយសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។

យោងតាមអនុសាសន៍សម្រាប់ផែនការប្រាំឆ្នាំលើកទី១៤ (២០២៦-២០៣០) ដែលត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កាលពីខែតុលា ឆ្នាំ២០២៥ និងលទ្ធផលសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិម កាលពីខែធ្នូ ឆ្នាំ២០២៥ ប្រទេសចិននឹងផ្ដល់អាទិភាពខ្ពស់ចំពោះការវិនិយោគលើមូលធនមនុស្ស ពោលគឺធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងធ្វើឱ្យស៊ីជម្រៅនូវសមាហរណកម្មរវាងការវិនិយោគលើទ្រព្យសកម្មរូបវន្ត និងការវិនិយោគលើធនធានមនុស្ស។

ទិសដៅគោលនយោបាយនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលចិន ដែលទទួលស្គាល់ពីភាពចាំបាច់ និងភាពបន្ទាន់នៃការវិនិយោគលើប្រជាជន ដើម្បីពង្រឹងភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញតម្រូវការក្នុងស្រុក និងបង្កើនភាពប្រកួតប្រជែងរបស់ជាតិ។ ក្នុងបរិបទដែលពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ការពង្រឹងកត្តាជំរុញកំណើនពីខាងក្នុង គឺជាខែលការពារសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសចិន។
យុទ្ធសាស្ត្រថ្មីនេះ ក៏ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងបញ្ហាប្រឈមនៃរចនាសម្ព័ន្ធប្រជាសាស្ត្រ ជាពិសេសការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះនៃចំនួនកម្លាំងពលកម្ម។ តាមរយៈការវិនិយោគលើ “គុណភាព” ជាជាង “បរិមាណ” ប្រទេសចិនអាចរក្សាផលិតភាពសេដ្ឋកិច្ចឱ្យស្ថិតក្នុងកម្រិតខ្ពស់ ទោះបីជាចំនួនពលករមានការថយចុះក៏ដោយ។

ក្នុងបរិបទនេះ ប្រទេសចិនចាំបាច់ត្រូវតែពង្រឹងមូលធនមនុស្សរបស់ខ្លួន ដើម្បីលើកកម្ពស់កំណើនដែលជំរុញដោយនវានុវត្តន៍ ជាពិសេសក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដែលទាមទារឱ្យមានកម្លាំងពលកម្មមានជំនាញ ទេពកោសល្យ និងនវានុវត្តន៍ខ្ពស់។ លើសពីនេះ ការបង្កើនការវិនិយោគលើការអប់រំ និងការថែទាំសុខភាព ក៏នឹងជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន សម្រេចបាននូវជីវិតដែលមានគុណភាពខ្ពស់ និងលើកកម្ពស់ការអភិវឌ្ឍបុគ្គលប្រកបដោយភាពគ្រប់ជ្រុងជ្រោយ សំដៅជំរុញកំណើនតម្រូវការក្នុងស្រុក និងភាពធន់នៃសេដ្ឋកិច្ចជាតិទាំងមូល។

ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក ប្រទេសចិនបានវិវត្តខ្លួនពី «រោងចក្រពិភពលោក» ទៅជា «ទីផ្សារពិភពលោក» ហើយវឌ្ឍនភាពនេះ បាន និងកំពុងបង្កើតឥទ្ធិពលវិជ្ជមានជាសកលយ៉ាងទូលំទូលាយ។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានខិតខំលើកកម្ពស់ជាបន្តបន្ទាប់នូវការបើកទូលាយសេដ្ឋកិច្ចដល់ពិភពលោក ជំរុញកំណើនសេដ្ឋកិច្ចដែលផ្អែកលើសន្ទុះនៃការប្រើប្រាស់ក្នុងស្រុក និងបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល។

កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកាលានុវត្តភាពសម្រាប់ប្រទេសដទៃទៀត ក្នុងការបង្កើនការនាំចេញទំនិញ និងសេវាកម្មទៅកាន់ទីផ្សារយក្សចិន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅផងដែរ។

សរុបមកវិញ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការវិនិយោគលើមូលធនមនុស្ស នឹងក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចក្នុងយុគសម័យថ្មី។ របត់យុទ្ធសាស្ត្រដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្សនេះ មិនត្រឹមតែកំណត់ជោគវាសនាសេដ្ឋកិច្ចរបស់ចិនសម្រាប់ទសវត្សរ៍ខាងមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាកម្លាំងជំរុញថ្មីសម្រាប់សេដ្ឋកិច្ចសកល ក្នុងយុគសម័យថ្មីផងដែរ។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង