**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល

ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យវិស័យឯកជនចូលជួបពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រនៅអង្គភាពច្រកចេញចូលតែមួយ និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួលពាក្យស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KESS Innovation PLC ចូលជួបពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រនៅអង្គភាពច្រកចេញចូលតែមួយ និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការទទួលពាក្យស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាទិសដៅក្នុងបន្តការសហការអនុវត្តការងារជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម សួស ប្រាថ្នា បានស្នើឱ្យក្រុមហ៊ុន KESS Innovation PLC អនុវត្តការងារមួយចំនួន៖

១.ផ្ដល់ការគាំទ្រដល់ការរៀបចំពិធីប្រកាសអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅគ្រប់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

២.ក្រុមហ៊ុនបន្តសហការគាំទ្របច្ចេកទេស ថែទាំប្រព័ន្ធ និងអភិវឌ្ឍន៍ប្រព័ន្ធទទួលពាក្យស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត

៣.សហការជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល បន្ថែមសេវារដ្ឋបាលមួយចំនួនសម្រាប់ដាក់ជាការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត

៤.សហការជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល គាំទ្រ និងដោះស្រាយបញ្ហាបច្ចេកទេសដែលបានកើតឡើងពាក់ព័ន្ធនឹងការបង់កម្រៃសេវាតាមម៉ាស៊ីន Kiosk និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ

៥.ពិនិត្យលទ្ធភាពរដ្ឋបាលរាជធានី ខេត្ត ដែលមានភាពមមាញឹកនៃការផ្តល់សេវា ដោយត្រូវបំពាក់ម៉ាស៊ីន Kiosk បន្ថែម

៦.ផ្ដល់ការគាំទ្រដល់ការផ្សព្វផ្សាយ និងការរៀបចំវគ្គបណ្តុះបណ្តាលកម្មវិធីព័ត៌មានវិទ្យាដល់រដ្ឋបាលរាជធានី ខេត្តក្នុងការបង់កម្រៃសេវាតាមម៉ាស៊ីន Kiosk និងការទទួលពាក្យស្នើសុំ និងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ

៧.រៀបចំផលិតវីដេអូ និងខិត្តប័ណ្ណផ្សព្វផ្សាយបង្ហាញអំពីការចុះឈ្មោះប្រើប្រាស់ ការដាក់ពាក្យស្នើសុំសេវារដ្ឋបាល និងអត្ថប្រយោជន៍នៃកម្មវិធីទទួលពាក្យស្នើសុំ និងការផ្ដល់សេវាអនឡាញ៕

អត្ថបទដែលជាប់ទាក់ទង