**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ការស្ទង់មតិរបស់​បណ្តាញ​ទូរទស្សន៍​CGTN៖​កិច្ចសហប្រតិបត្តិការចិន-អង់គ្លេសគួរ​កសាង​សមិទ្ធ​ផល​​ដ៏អស្ចារ្យ​ក្នុងបរិបទ​នៃ​ទស្សនៈម៉ាក្រូប្រវត្តិសាស្ត្រ

ក្នុង​បរិបទ​ដែល​ស្ថានការណ៍អន្តរជាតិ​មាន​​បម្រែ​បម្រួល​និងភាព​រង្គោះ​រង្គើប្រទាក់ប្រឡាគ្នាលោ​កStarmerនាយក​រដ្ឋមន្រ្តី​អង់គ្លេស​បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅ​ប្រទេសចិន ហើ​យ​លោកStarmer មិនមែនជាមេដឹកនាំបរទេសតែម្នាក់​​គត់ដែល​បាន​បំពេញ​ទស្សន​កិច្ច​នៅ​ប្រ​ទេសចិន​នា​ពេល​ថ្មីៗកន្លង​ទៅ​នេះនោះ​ទេ។ ការស្ទង់មតិ​ដែលធ្វើឡើងដោយបណ្តាញ​ទូរ​ទស្ស​ន៍​​CGTN នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ចំពោះ​អ្នក​ប្រើ​អ៊ីនធឺណិត​ទូទាំង​ពិភ​ព​លោក​បានបង្ហាញថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​85.2%សម្គាល់​ឃើញ​ថា អ្នក​នយោ​បាយ​សំខាន់ៗ​នៃ​ប្រទេស​ជា​ច្រើន​បាន​​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​យ៉ាង​មមា​ញឹក​ជា​ការ​ឆ្លុះ​បញ្ចាំងថា ពហុប៉ូលភាវូបនីយកម្មដែល​ស្មើភាពនិងមានរបៀបរៀបរយ និង​សក​ល​ភាវូប​នីយ​កម្ម​សេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន​បាន​ក្លាយ​ជា​គំនិត​ឯកភាព​រួម​របស់​បណ្តា​ប្រទេស​នានា​ក្នុង​ការ​យល់​ដឹង​ពី​ទំនាក់​ទំនង​អន្តរ​ជា​តិ។

ការស្ទង់មតិលើក​នេះក៏បានបង្ហាញផងដែរថា អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​64.8%បាន​សម្គាល់​ឃើញ​ថា នាយក​រដ្ឋមន្រ្តី​អង់គ្លេស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុង​គោល​បំណង​ស្វែងរកភាពប្រាកដប្រជាកាន់តែច្រើននៅក្នុងទំនាក់ទំនងជា​មួយ​ក្រៅ​ប្រ​ទេស​។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​គឺ​ជាផ្នែក​ដ៏​សំខាន់នៃ​ទំនាក់ទំនងចិន​-​អង់​គ្លេសជាប់​រហូត​មក​ ដោយទំហំ​ពាណិជ្ជកម្មទំនិញ​ទ្វេភាគី​បាន​ឡើង​ដល់១០៣.៧​ពាន់​លាន​ដុល្លារ​អាមេរិក​កាលពីឆ្នាំមុន។ អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​85.8%ជឿជាក់​ថា ទី​ផ្សារ​ដ៏​ធំ​ធេង​របស់ប្រទេសចិន​គឺ​ជា​​ឱកាសអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់សហគ្រាស​អង់គ្លេស។ អ្នក​ផ្តល់​បទ​សម្ភាសន៍​ចំនួន​68.2%សម្គាល់​ឃើញ​ថា ការ​ខ្វែង​គំនិត​រវាងចិននិង​អង់គ្លេស​អាច​ត្រូវ​បានដោះស្រាយតាមរយៈកិច្ច​​សន្ទនា​ដែល​ប្រកប​ដោយ​វិចារណញ្ញាណ​ ក្រោម​គោល​ការ​ណ៍​គោរព​គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

កា​រស្ទង់​មតិ​លើកនេះធ្វើ​ឡើង​​តាម​រយៈវេទិកា​៥ភាសា​របស់​បណ្តាញ​CGTNរួម​មាន​ភាសា​អង់​គ្លេស​ អេស្ប៉ាញ បារាំង អារ៉ាប់និង​រុស្ស៊ី ក្នុង​រយៈពេល​២៤​ម៉ោង ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តា​ញ​អ៊ីនធឺណិត​ចំនួន​៩០៨៦​នាក់​បាន​ចូល​រួម​ការ​បោះឆ្នោត​ ព្រម​ទាំង​បញ្ចេញមតិ​ផង​ដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង