**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

បទ​អត្ថាធិប្បាយរបស់​កាសែត​ប្រជាជន​ចិន​៖គួរ​ប្រុង​ប្រយ័ត្នចំពោះ​ការ​ងើបឡើង​វិញ​នៃ​​យោធានិយម​ជប៉ុន

​កាសែត​ប្រជាជន​ចិនបាន​ចេញផ្សាយបទ​អត្ថាធិប្បាយក្រោម​ចំណង​ជើងថា គួរ​ប្រុង​ប្រយ័ត្នចំពោះការ​ងើបឡើង​វិញ​នៃ​​យោធានិយម​ជប៉ុន​ ។
នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ សារមន្ទីររំលឹកជនរួមជាតិដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលរបស់​កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិននៅក្រុង​ណានជីង​ បានបញ្ចេញ​​ឯកសារប្រវតិ្តសាស្ត្រ​និង​វត្ថុបុរាណ ដែល​ប្រមូល​បាន​នៅឆ្នាំ​២០២៥ ។ ក្នុង​លិខិតរបស់​​ទាហាន​ជប៉ុនដែលឈ្លានពានប្រទេសចិនបាន​សរសេរ​ជូន​ចំពោះ​ឪពុក បាន​ពិពណ៌នាអំពី​ហេតុការណ៍សម្លាប់រង្គាលនៅក្រុង ណានជីងដោ​យ​ទឹក​ចិត្ត​សប្បាយ​រីករាយ​ដូ​ច​ជា​ការ​លេង​ល្បែង​កម្សាន​ ប្រការ​នេះ​បាន​លាតត្រដាងនូវ​ភាពឃោរឃៅរបស់​យោធានិយម​ដែល​គ្មាន​មនុស្សធម៌ ។
នា​ពេល​ថ្មីៗកន្លង​ទៅនេះ​ បណ្ណសារអំពី​ការ​ទម្លាក់គ្រាប់បែកបរិមាណូនៅក្រុង​ Nagasaki របស់​ជប៉ុន​បាន​លើក​ឡើង​ផែនការ​ផ្លាស់ប្តូរ​ការ​មុខមាត់​នៃ​ឯកសារ​សម្រាប់​ដាក់តាំង​ ដោយ​​ចង់​កែប្រែ “​ហេតុការណ៍សម្លាប់រង្គាលនៅក្រុង ណានជីង”ដែល​មាន​ចារ​ក្នុង​ឯកសារប្រវតិ្តសាស្ត្រ​ ទៅជា “​ ហេតុការណ៍នៅក្រុង ណានជីង” និង​​កែ​ប្រែពាក្យ​ “​ឈ្លានពាន” ទៅជា “ការចូល​ទៅកាន់​” ប្រ​កា​រនេះបាន​​រង​ការ​ប្រឆាំង​យ៉ាង​ដាច់ខាត​ពីសំណាក់​អ្នក​ក្រុង​​ Nagasaki មួយ​ចំនួន​ ។
ក្នុង​ឆ្នាំ​ដ៏ពិសេស​ដែល​ជា​ខួប​ទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ក្នុង​នាម​ជា​ប្រទេស​ចាញ់សង្រ្គាម ជប៉ុន​គួរ​គិតពិចារណាពីឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​យោធា​និយម​ ។ ប៉ុន្តែ បុគ្គល​​និង​កម្លាំង​មួយ​ចំនួន​របស់​ជប៉ុន​បែរ​ជាខំប្រឹង​បិទបាំងនិង​បំភ្លៃឧក្រិដ្ឋ​កម្ម​ឈ្លានពាន រហូត​ដល់ចង់​ឱ្យ​​យោធា​និយមងើប​ឡើង​វិញ​​ ។ ទង្វើ​ដ៏ខុស​ឆ្គង​បែប​នេះ បាន​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​​គំនិត​ឯកភាព​រួម​របស់​អន្តរជាតិ​និង​​សតិសម្បជញ្ញៈរបស់មនុស្សជាតិ ហើយ​បាន​បំផ្លា​ញ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិភាពនិង​ស្ថិរភាព​ក្នុង​តំបន់​និង​ពិភពលោក​ទៀតផង ដែល​បាន​បង្កជា​ការ​សាកល្បង​​ដ៏តាន​តឹងចំពោះ​​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ទាប់​ពីសង្គ្រាម​លោក​លើក​ទីពីរ ។ បើ​សិន​ជា​ជប៉ុន​ធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ធ្វើ​ខុស​ម្តង​ហើយ​ម្តង​ទៀត នោះ​ប្រទេស​និង​ប្រជាជន​ដែល​ផ្តួច​ផ្តើម​សច្ច​យុត្តិធម៌ទាំង​អស់​ សុទ្ធតែ​មាន​សិទ្ធិជម្រះបញ្ជីជាថ្មីម្តងទៀតចំពោះបទឧក្រិដ្ឋក្នុង​ប្រវត្តិសាស្ត្រ​របស់ជប៉ុន សុទ្ធតែ​មាន​ទំនួល​ខុសត្រូវ​រារាំង​យ៉ាង​ដាច់ខាត​មិន​ឱ្យ​យោធានិយម​ជប៉ុន​ងើប​ឡើង​វិញ ។ នេះជាខ្សែបន្ទាត់ក្រហមរួម​របស់​សហគមន៍អន្តរជាតិ​ដើម្បី​គាំពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ទាប់ពីសង្គ្រាម​លោក​លើក​ទីពីរ ហើយ​ក៏ជា​ខ្សែបន្ទាត់ក្រហមជា​គោលការណ៍ ដែលថា​តើ​​ជប៉ុន​អាច​​អភិវឌ្ឍ​ដោយ​សន្តិភាព​ជា​បន្ត​ទៀត​ឬអត់ ៕

អត្ថបទដែលជាប់ទាក់ទង