**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស

អាមេរិកប្រាប់អ៊ុយក្រែនថា ត្រូវតែចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី ដើម្បីជាថ្នូរទទួលបានការធានាសន្តិសុខពីអាមេរិក

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters សហរដ្ឋអាមេរិកបានប្រាប់អ៊ុយក្រែនថាត្រូវតែចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី ដើម្បីជាថ្នូរទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិក។

Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះកាលពីថ្ងៃអង្គារ ទី២៧ ខែមករា ដោយផ្អែកលើប្រភពដែលបានដឹងពីកិច្ចពិភាក្សាផ្ទៃក្នុង។ ការធានាសន្តិសុខពីសហរដ្ឋអាមេរិកត្រូវបានអ៊ុយក្រែនចាត់ទុកថា ជាលក្ខខណ្ឌដ៏សំខាន់មួយដើម្បីឈានទៅដល់ការផ្សះផ្សារបញ្ចប់សង្រ្គាមឈ្លានពានអ៊ុយក្រែនជិត៤ឆ្នាំមនេះរបស់រុស្ស៉ី។

កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានជួយសម្របសម្រួលឱ្យមានកិច្ចចរចា រវាងក្រុមមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន ក្នុងទីក្រុង Abu Dhabi ជាទីដែលក្រុមមន្ត្រីអាមេរិកអះអាងថាកិច្ចពិភាក្សាសម្រេចបានភាពរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗ។

ដោយឡែក សារព័ត៌មាន Financial Times ក៏បានឱ្យដឹងដែរថារដ្ឋបាលលោក ដូណាល់ ត្រាំ បានឱ្យសញ្ញាទៅកាន់អ៊ុយក្រែនថាការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺអាស្រ័យលើទីក្រុងកៀវ យល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ីឬក៏អត់? ដែលនេះទំនងជានឹងតម្រូវឱ្យអ៊ុយក្រែនកាត់ Donbas ទៅឱ្យរុស្ស៉ី។ ប៉ុន្តែប្រភពដែលបានប្រាប់ Reuters បាននិយាយថាសហរដ្ឋអាមេរិកមិនបានប្រាប់អ៊ុយក្រែនពីអ្វីដែលត្រូវតែមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនោះទេ ដូច្នេះវាជាការយល់ច្រឡំដែលថាទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្ខំឱ្យអ៊ុយក្រែនកាត់ទឹកដីដើម្បីដូរយកសន្តិភាពជាមួយរុស្ស៉ី។

គួរបញ្ជាក់ថា ក្រុមមន្ត្រីរុស្ស៉ី និងអ៊ុយក្រែនត្រូវបានរំពឹងថានឹងជួបគ្នាសាជាថ្មីក្នុងទីក្រុង Abu Dhabi នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ហើយទំនងជាអាចនឹងមានការចូលរួមផងដែរពីក្រុមមន្ត្រីអាមេរិក ដូចជាបេសកជនពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលជាកូនប្រសារប្រុសរបស់លោក ត្រាំ។ លោក ហ្សេលេនសី្គកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបានបង្ហើប ឱ្យដឹងថាឯកសារមួយរបស់សហរដ្ឋអាមេរិកស្ដីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនបានរួចរាល់១០០ភាគរយ ហើយទីក្រុងកៀវកំពុងរង់ចាំការកំណត់ថ្ងៃ និងទីតាំងត្រូវចុះហត្ថលេខា៕

អត្ថបទដែលជាប់ទាក់ទង