**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

ឯកឧត្តម វង្សី វិស្សុត៖ ប្រទេសអូស្ត្រាលីគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាលក្នុងពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦ នៅស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត តំណាងរាជរដ្ឋាភិបាល បានសម្តែងនូវការអបអរសាទរចំពោះ
រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក៏ដូចជាសហគមន៍អូស្ត្រាលីនៅក្នុងប្រទេសកម្ពុជា ចំពោះពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦នេះ។

ឯកឧត្តម បានលើកឡើងថាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ ដែលឆ្លុះបញ្ចាំងពីការគាំទ្រយូរអង្វែងរបស់ប្រទេសអូស្ត្រាលីចំពោះអធិបតេយ្យភាព និងដំណើរការកសាងជាតិកម្ពុជា ទោះបីជាបរិការណ៍តំបន់ និងសកលលោកមានការផ្លាស់ប្តូរក៏ដោយ។

ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើស្ទើរគ្រប់វិស័យទាំងក្នុងវិស័យកសិកម្ម សុខាភិបាល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាដើម បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្តែងប្រទេសអូស្ត្រាលីគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទំហំពាណិជ្ជកម្មប្រមាណ ៦០០លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ហើយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនេះ នឹងបន្តកើនឡើងជាលំដាប់។ បន្ថែមលើនេះ អូស្ត្រាលីគឺជាដៃគូអភិវឌ្ឍដ៏សំខាន់និងទុកចិត្តបាន ដោយបានផ្តល់ជំនួយជាថវិកាប្រមាណ ១,៤ប៊ីលានដុល្លារអាម៉េរិក ឬ ២ប៊ីលាន ដុល្លារអូស្ត្រាលី ភាគច្រើនលើការកសាងមូលធនមនុស្ស ជូនដល់កម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០មក។ ជាមួយគ្នានេះ «ផែនការភាពជាដៃគូអភិវឌ្ឍន៍អូស្ត្រាលី-កម្ពុជា ឆ្នាំ២០២៥-២០២៩» ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នារបស់ប្រទេសទាំងពីរក្នុងការបន្តអភិវឌ្ឍប្រទេសកម្ពុជាស្របតាមស្មារតីនៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ក្នុងក្របខណ្ឌពហុភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថាកម្ពុជាស្វាគមន៍ចំពោះការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសអូស្ត្រាលីជាមួយតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែស៊ីជម្រៅ តាមរយៈ «យុទ្ធសាស្ត្រសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០»។

ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់ថាកម្ពុជាផ្ដល់តម្លៃចំពោះការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសអូស្ត្រាលីចំពោះពហុភាគីនិយម, មជ្ឈភាពអាស៊ាន និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ហើយកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអូស្ត្រាលី និងប្រទេសជាសមាជិកអាស៊ាន ដើម្បីបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលី ឱ្យកាន់តែស៊ីជម្រៅ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសថ្មីៗនេះចំពោះជំនួយមនុស្សធម៌របស់អូស្ត្រាលីសម្រាប់ប្រជាពលរដ្ឋភៀសសឹក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានកោតសរសើរចំពោះ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងកម្ពុជា-អូស្ត្រាលី ក៏ដូចជាការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង