**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល**ប្រធាន FIFA មានវត្តមានស្ទើរតែគ្រប់ការប្រកួតទាំងអស់នៃព្រឹត្តិការណ៍ World Cup 2026**សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ**កុមារ ៤៩រូប នៃសាលាមត្តេយ្យសហគមន៍ព្រែកលាប ទទួលបានកាតាប Panda ពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE

បទវិភាគ៖ ប្រទេសចិនបាននិងកំពុងក្លាយជាដៃគូកិច្ចសន្ទនានិងសហប្រតិបតិ្តការរបស់ប្រទេសនានាកាន់តែច្រើនឡើងៗ

ប៉ុន្មានថ្ងៃកន្លងទៅនេះ កិច្ចសន្ទនារវាងពិភពលោកនិងប្រទេសចិនមានភាពមមាញឹក ។ ១០ថ្ងៃមុន លោក Mark Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ហើយបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការជាច្រើន ។ បន្ទាប់មក ក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុងដាវ៉ូស ប្រទេសស្វ៊ីស អ្នកផងទាំងពួងបាននាំគ្នាពិភាក្សាអំពី “ឱកាសចិន” ហើយសម្គាល់ឃើញថា ការធ្វើកិច្ចសន្ទនាជាមួយចិនមានសារសំខាន់ជាងពេលណាៗទាំងអស់ ។ ដោយឡែក ចាប់ពីថ្ងៃទី២៥ ខែមករាមក លោក Petteri Orpo នាយករដ្ឋមន្រ្តីនៃប្រទេសហ្វាំងឡង់បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃសហគ្រាសជាច្រើនបំពេញទស្សនកិច្ចនៅប្រទេសចិន ដែលបានបង្ហាញពីគោលបំណងយ៉ាងខ្លាំងក្លាដែលចង់ធ្វើឱ្យទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងទ្វេភាគីមានភាពកាន់តែស៊ីជម្រៅ ។
ហេតុអ្វីបានជាពិភពលោកបានផ្តោតសំខាន់ទៅលើប្រទេសចិន ?
“ប្រទេសចិនបានប្រើប្រាស់សកម្មភាពជាក់ស្តែងដើម្បីបញ្ជាក់ថា ប្រទេសមួយអាចសម្រេចបាននូវការអភិវឌ្ឍក្នុងសភាពការណ៍មិនធ្វើការប្រកួតប្រជែងផលបូកសូន្យ ព្រមនិងរួមចំណែកពុទ្ធិនិងផែនការក្នុងការអភិវឌ្ឍសកល ។” នៅថ្ងៃទី២៣ ខែមករា លោក John Milligan-Whyte នាយកប្រតិបតិ្តនៃមូលនិធិសហប្រតិបតិ្តការរវាងអាមេរិកនិងចិនបានថ្លែងមតិដូចបានលើកឡើងខាងលើ ។ អនុលោមតាមបញ្ជីឈ្មោះរោងច្រក”Lighthouse Factory”ថ្មីបំផុតដែលវេទិកាសេដ្ឋកិច្ចពិភពលោកប្រកាសបានឱ្យដឹងថា រោងច្រកក្រុងហ៊ូហាន នៃក្រុមហ៊ុន Schneider Electric SA ត្រូវគេដាក់បញ្ចូលក្នុងបញ្ជីឈ្មោះ ។ លោក Zhang Kaipeng អគ្គនាយករងនៃ Schneider Electric SA និងជាអ្នកទទួលខុសត្រូវនៅតំបន់ចិននៃខ្សែសង្វាក់ផ្គត់ផ្គង់សកលបានថ្លែងថា នេះបានបង្ហាញឱ្យឃើញនូវឥទ្ធិពលនៅលើសកលលោករបស់ចិនក្នុងវិស័យផលិតកម្មដ៏ទំនើប និងការគ្រប់គ្រងធនធានមនុស្ស ។
ការបង្ហាញអាកប្បកិរិយារបស់ពួកគេបានផ្តល់ចម្លើយថា ហេតុអ្វីបានជានៅលើពិភពលោក មានប្រទេសកាន់តែច្រើនឡើងៗមានក្តីរំពឹងទុកក្នុងការធ្វើកិច្ចសន្ទនាជាមួយប្រទេសចិន ។ សូមយកវេទិកានៅក្រុងដាវ៉ូសដែលទើបបានបញ្ចប់លើកជាឧទាហរណ៍ សន្និសីទប្រចាំឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ “ស្មារតីនៃកិច្ចសន្ទនា” ប្រការនេះបានឆ្លើយតបនឹងបំណងប្រថ្នារបស់សហគមន៍អន្តរជាតិដែលចង់ស្វែងរកកិច្ចសន្ទនានិងដំណោះស្រាយការខ្វែងគំនិតគ្នា ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនបាននិងកំពុងក្លាយជាដៃគូធ្វើកិច្ចសន្ទនានិងសហប្រតិបតិ្តការរបស់ប្រទេសនានាកាន់តែច្រើនឡើងៗ ។
ក្នុងសន្និសីទ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមចំនួនបួនចំណុច ពោលគឺផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ពាណិជ្ជកម្មសេរី គាំពារយ៉ាងមុតមាំនូវពហុភាគីនិយម ប្រកាន់ខ្ជាប់ការអនុវត្ត កិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមកនិងធ្វើកិច្ចពិគ្រោះពិភាក្សាដោយស្មើភាព ដែលជាឧត្តមភាពសម្រាប់បំពេញបន្ថែមលើភាពប្រាកដប្រជាក្នុងពិភពលោលដែលមានភាពច្របូកច្របល់ ហើយក៏បានធ្វើឱ្យសហគមន៍អន្តរជាតិយល់ឃើញបន្ថែមទៀតថា ប្រទេសចិនជាដៃគូអាចពឹងផ្អែកបាន មានភាពនឹងនរនិងភាពបើកទូលាយ ។
ឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៥ ចិននឹងផ្តល់ “បញ្ជីឈ្មោះកាលានុវត្តភាព ”មួយច្បាប់ទៅកាន់ពិភពលោក ។ សូមយកការពង្រីកធំតម្រូវការក្នុងស្រុកជាឧទាហរណ៍ ប្រទេសចិនបានចាត់ទុកការប្រកាន់ខ្ជាប់ការកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លាក្រោមការណែនាំដោយតម្រូវការក្នុងស្រុក ជាភារកិច្ចអទិភាពចម្បាងក្នុងការងារសេដ្ឋកិច្ចឆ្នាំនេះ ។ យោងតាមមនុស្សចំណូលមធ្យមមានចំនួនកាន់តែច្រើនឡើងៗ និងពង្រីកការនាំចូលកម្រិតកាន់តែខ្ពស់ ទីផ្សារចិននឹងបញ្ចេញ “កម្លាំងប្រើប្រាស់”កាន់តែខ្លាំងឡើងៗ ។
ការអនុវត្តជាក់ស្តែងបានបញ្ជាក់ថា ក្នុងគ្រាកាន់តែលំបាក កាន់តែត្រូវប្រកាន់ខ្ជាប់នូវការធ្វើកិច្ចសន្ទនា និងសហប្រតិបតិ្តការជាមួយគ្នា ។ ពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានដែលមានដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើមបានដំឡើងកាព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៦ ។ អាចរំពឹងទុកថា នៅឆ្នាំថ្មី ប្រទេសចិននឹងនាំមកនូវកម្លាំងចលករក្នុងការអភិវឌ្ឍកាន់តែច្រើនដល់សេដ្ឋកិច្ចសកល ហើយនឹងបន្តទៀតធ្វើជាដៃគូអាចពឹងផ្អែកបាន មានភាពនឹងនរនិងភាពបើកទូលាយ៕

អត្ថបទដែលជាប់ទាក់ទង