**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

កម្ពុជា សហភាពអឺរ៉ុប និងអង្គការ ILO ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការពារសិទ្ធិស្ត្រី និងកុមារ ក្នុងបរិបទទេសន្តរប្រវេសន៍

ភ្នំពេញ៖ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុប (EU) និងលោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់លើកទី២ នៃគម្រោងការពារសិទ្ធិស្ត្រី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ការងារ ដែលហៅកាត់ថា ILO-PROTECT កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់វ៉េ។

កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាពីវឌ្ឍនភាព និងចែករំលែកបទពិសោធដែលទទួលបានពីការអនុវត្តគម្រោងក្នុងអំឡុងឆ្នាំ២០២៤-២០២៥ ព្រមទាំងពិភាក្សាលើការកំណត់ផែនការសកម្មភាពអាទិភាពសម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៦។ លើសពីនេះ អង្គប្រជុំក៏បានផ្តោតលើការរឹតចំណងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារសិទ្ធិស្ត្រី និងកុមារក្នុងបរិបទទេសន្តរប្រវេសន៍ឱ្យកាន់តែរឹងមាំ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ូ វុឌ្ឍី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងខិតខំជំរុញការអនុវត្តគម្រោងនេះ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ និងគោលនយោបាយជាតិឱ្យស្របតាមស្តង់ដាអន្តរជាតិ សំដៅកាត់បន្ថយភាពងាយរងគ្រោះ និងទប់ស្កាត់រាល់ទម្រង់នៃការរំលោភបំពាន ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ផ្លូវភេទ អំពើហិង្សា និងការជួញដូរមនុស្ស។ តាមរយៈគម្រោងនេះ ស្ត្រីនិងកុមារ នឹងទទួលបានឱកាសកាន់តែច្រើនក្នុងការទទួលបានព័ត៌មាន សេវាសង្គម និងការប្រឹក្សាយោបល់ផ្នែកច្បាប់នានា។

ជាមួយគ្នានេះដែរ ឯកឧត្តមបានបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានត្រៀមលក្ខណៈជានិច្ចក្នុងការគាំទ្រដល់ពលករខ្មែរដែលវិលត្រឡប់មកមាតុភូមិវិញ ដោយធានាឱ្យមានការទទួលស្វាគមន៍ប្រកបដោយសេចក្តីថ្លៃថ្នូរ និងផ្តល់សេវាចាំបាច់ទាន់ពេលវេលា ដូចជា ការជួយសម្រួលការធ្វើដំណើរ ការស្នាក់នៅ ការបណ្តុះបណ្តាលជំនាញ និងការស្វែងរកឱកាសការងារនៅក្នុងស្រុក។

ទន្ទឹមនឹងនោះ លោកស្រី Xiaoyan Qian បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងភាពជាដៃគូយូរអង្វែងជាមួយរាជរដ្ឋាភិបាលកម្ពុជា និយោជក និងកម្មករនិយោជិត។ លោកស្រីបានសង្កត់ធ្ងន់ថា គម្រោង ILO-PROTECT មានសារៈសំខាន់ណាស់ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជាកសាងទីផ្សារការងារឱ្យកាន់តែរឹងមាំ និងមានបរិយាបន្ន តាមរយៈការទទួលស្គាល់ជំនាញរបស់ពលករដែលវិលត្រឡប់មកមាតុប្រទេសវិញ និងជួយភ្ជាប់ពួកគាត់ទៅកាន់ឱកាសការងារដ៏សមរម្យ។

ចំណែក លោក Bryan Fornari បានលើកឡើងថា គម្រោង ILO-PROTECT ដែលដឹកនាំដោយអង្គការ ILO និងមានការចូលរួមពីស្ថាប័ន UN ផ្សេងៗទៀត មិនត្រឹមតែជួយការពារ និងធ្វើសមាហរណកម្មពលករភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដោះស្រាយបញ្ហាការធ្វើទេសន្តរប្រវេសន៍ ការកេងប្រវ័ញ្ច និងការជួញដូរមនុស្សផងដែរ។

លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើសមភាពយេនឌ័រ និងសិទ្ធិជាមូលដ្ឋាន ដែលស្របតាមអាទិភាពជាតិ និងក្របខ័ណ្ឌអាស៊ាន។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ តំណាងនិយោជក សហជីព ព្រមទាំងអង្គការជាតិ និងអន្តរជាតិ ដែលជាដៃគូអភិវឌ្ឍន៍យូរអង្វែង ក្នុងគោលដៅរួមគ្នាលើកកម្ពស់សុវត្ថិភាព និងសិទ្ធិសេរីភាពរបស់ពលករទេសន្តរប្រវេសន៍នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង