**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់**តម្លៃប្រេងឆៅ បានធ្លាក់ចុះនៅដើមដំបូងនៃការជួញដូរបន្ទាប់ពី អ៉ីរ៉ង់ និងអាមេរិក សម្រេចបានវឌ្ឍនក្នុងកិច្ចចរចាដោយប្រយោល

កម្លាំង កងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺ បើក ប្រតិបត្តិ ការ បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងមួយក្រុម ពាក់ព័ន្ធករណីដេញវាយនិងគប់គ្នាយ៉ាងអាណាធិបតេយ្យ ក្នុង ភូមិ សាស្រ្ត ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ តាមការប្តឹងពីពលរដ្ឋ តាម រយះលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 កម្លាំង កងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺ បាន បើក ប្រតិបត្តិ ការ បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងមួយក្រុមពាក់ព័ន្ធករណីដេញវាយនិងគប់គ្នាយ៉ាងអាណាធិបតេយ្យ ក្នុង ភូមិ សាស្រ្ត ខេត្តកំពង់ស្ពឺ។

ការបង្ក្រាបនេះដោយ អនុវត្ត តាម គោលការដឹកនាំរបស់ ឯកឧត្តម នាយ ឧត្តម សេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការ រង កងយោធពល ខេមរ ភូមិន្ទ និងជា មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្ត លើ ផ្ទៃ ប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាល ខេត្ត កំពង់ស្ពឺ ក្រោម ការដឹកនាំ បញ្ជា យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ។

កាលពីវេលាម៉ោង២១:៣០នាទី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុម ការងារ ប្រចាំមណ្ឌល ប្រតិបត្តិ ការ HoteLine1292 បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានcall ទំនាក់ទំនង តាមរយៈ លេខទូរស័ព្ទ អន្តរាគមន៍ សង្គ្រោះ បន្ទាន់ HotLine1292 បានរាយការណ៍ ប្តឹង សុំ កិច្ច អន្តរាគមន៍ ពី កម្លាំង កង រាជ អាវុធហត្ថ ខេត្ត កំពង់ស្ពឺ ថាមានករណីក្មេងទំនើងមួយក្រុម បាន បើកឆាក ប្រយុទ្ធ ដេញវាយ និងគប់គ្នា យ៉ាងអាណាធិបតេយ្យ នៅចំណុចភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្រោយពីបានទទួលបណ្ដឹងភ្លាម កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការបង្ក្រាបឃាត់ខ្លួនបានចំនួន០៦នាក់។

ក្មេងទំនើងទាំង៦នាក់នេះ ទី១.ឈ្មោះ ប៊ុន សិលា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ,ទី២.ឈ្មោះ ញេ សុធា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ,ទី៣.ឈ្មោះ សឿន សំណាំង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ,ទី៤.ឈ្មោះ ត្រេ ចិត្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ,ទី៥.ឈ្មោះ ញ ប្រុសពៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី៦.ឈ្មោះ ខែម វិវត្តន៍ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាងបានរួមមាន ៖ទូរស័ព្ទដៃ ចំនួន០៥គ្រឿងនិងម៉ូតូ ចំនួន០៣គ្រឿង(ម៉ាក HONDA DREAM សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ 1FT-2601 ចំនួន០១គ្រឿង,ម៉ាក Nex ពណ៌ស លាយខៀវ សេរីឆ្នាំ២០២៤ ពណ៍ ស លាយ ទឹកសមុទ្រ ផ្លាកលេខ កំពង់ស្ពឺ 1Z-6368 ចំនួន០១គ្រឿង និងម៉ាក HONDA DREAM សេរីឆ្នាំ២០២០ ពណ៍ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1R-6920 ចំនួន០១គ្រឿង)។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ព្រមទាំងដកហូតម៉ូតូ យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងនេះតែម្តង ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ៣ខែ ចំពោះការប្រព្រឹត្តលើកទី១ និង៦ខែ ប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង