**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការវិនិយោគ ដើម្បីពិនិត្យលើសំណើសុំបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ផលិតផលធ្វើពីប្លាស្ទិក សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំគ្រប់ប្រភេទ

ព្រះសីហនុ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការវិនិយោគ ដើម្បីពិនិត្យលើសំណើសុំបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ផលិតផលធ្វើពីប្លាស្ទិក សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំគ្រប់ប្រភេទ ដើម្បីស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

យោងតាមរបាយការណ៍លទ្ធផលស្តីពីការចុះពិនិត្យទីតាំងស្នើសុំបង្កើតសហគ្រាសធុនមធ្យម ផលិតគ្រាប់ជ័រប្លាស្ទិក ផលិតផលធ្វើពីប្លាស្ទិក សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខេមបូឌាន កេឈីងញូ មេធៀរៀល ឯ.ក មានទីតាំងស្ថិត នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដែលមានទុនចុះបញ្ជី ៥២៤.០០០ ដុល្លារអាមេរិក (ភាគហ៊ុនបរទេស ១០០%) ដែលមានអាសយដ្ឋាន ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ វិនិយោគលើទំហំផ្ទៃដី ៨៩.៤០៩ម២ និងមានទំហំអគារ ១.២០០ ម២ (អគារមានស្រាប់)។ សហគ្រាសបានចាប់ផ្តើមជួសជុលកែលម្អកាលពី ខែធ្នូ ឆ្នាំ២០២៥ គ្រោងបញ្ចប់ការសាងសង់ ខែកុម្ភៈ ឆ្នាំ ២០២៦។ ព្រមទាំងគ្រោងបំពាក់គ្រឿងម៉ាស៊ីននៅខែកុម្ភៈ ឆ្នាំ២០២៦ និងចាប់ផ្តើមផលិតកម្មរបស់ខ្លួននៅខែមីនា ឆ្នាំ២០២៦ ចំពោះទីផ្សារនាំចេញាមានដូចជា ក្នុងស្រុក ៥០ភាគរយ ក្រៅប្រទេសចិន ៥០ភាគរយ។ តម្រូវការកម្លាំងពលកម្មពេលចាប់ផ្តើមក្នុងស្រុក ២៤នាក់ និងបរទេស ៥នាក់ ពេលពេញសមត្ថភាពៈ ត្រូវការកម្លាំងពលកម្មក្នុងស្រុក ៣៦នាក់ បរទេស ៥នាក់។ គម្រោងនេះទទួលបានការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់ (QIP) នឹងទទួលបានការលើកទឹកចិត្ត ដោយលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៦ឆ្នាំ, ការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល, ពន្ធអប្បបរមា, និងអាករនាំចេញ។ រីឯពន្ធគយ, អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ។

បន្ទាប់ពីកិច្ចប្រជុំបានលើកជាមតិយោបល់ និងពិភាក្សាយ៉ាងល្អិត ល្អន់រួចមក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគាំទ្រគម្រោងបង្កើតសហ គ្រាសធុនមធ្យមនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ដែលជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ ទន្ទឹមនោះក៏បានធ្វើការណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវសិក្សាឱ្យបានបានច្បាស់ ស្តីពីច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើប្រតិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមទុនវិនិយោគក្រោម ៥លានដុល្លារចុះសម្រាប់រាជធានី ខេត្ត ដូច្នេះយើងត្រូវបែង ចែកការវិនិយោគដែលមានទុនវិនិយោគដែលមានទុនក្រោម ១លានដុល្លាសហរដ្ឋអាមេរិក អាចចេញជាវិញ្ញាបនបត្របង្កើតជារោងចក្រ ឬជាសហគ្រាសធុនមធ្យម ចំពោះទុនលើកពី ១លានដុល្លាអាចចុះបញ្ចីជារោងចក្រ ព្រោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ឪ្យរដ្ឋបាលរាជធានី ខេត្តមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់រាជធានី ខេត្តរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍជាតិ មាតុភូមិឪ្យមានការរីកចម្រើន ស្របតាមចក្ខុវិស័យេរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និងឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង