**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។

ពិធីបិទសន្និបាតនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបីក្នុងខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក អធិការនគរបាលស្រុក ក្រុង មេបញ្ជាការផ្នែកសឹករងស្រុក ក្រុង ចៅសង្កាត់ មេឃុំ ស្មៀនឃុំ និងគ្រឹះស្ថានឯកជនក្នុងខេត្ត សរុបប្រមាណ ៧៧០នាក់។

ក្នុងសុន្ទរកថាស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃសន្និបាត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា រដ្ឋបាលខេត្ត បានពង្រឹងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងរឹងមាំ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា។ តាមរយៈការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្សព្វផ្សាយ និងជំរុញអនុវត្តចលនាគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សំដៅបង្កើនសកម្មភាពបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ។ ពិសេសដោះស្រាយ សម្របសម្រួលជាមួយកម្មករ និយោជក និងនិយោជិតតាមគ្រប់រូបភាព និងរក្សាបាននូវបរិយាកាសសុវត្ថិភាពសង្គមល្អប្រសើរ។

លើសពីនេះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានបង្កើននូវប្រសិទ្ធភាពនៃការអនុវត្តការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋតាមរយៈអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ប្រកបដោយការជឿជាក់ សាមញ្ញ ឆាប់រហ័ស មានភាពឆ្លើយតប និងមានស័ក្តិសិទ្ធិភាព ដោយក្នុងឆ្នាំ២០២៥ ទទួលបានសេវាសរុបចំនួន ១៤៣.៥៨៩សេវា។ រដ្ឋបាលខេត្ត បានខិតខំអនុវត្តតួនាទី ភារកិច្ច យ៉ាងសកម្ម ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល ដែលបានផ្តោតលើការពង្រឹង ការអភិវឌ្ឍ មូលធនមនុស្ស ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ការលើកកម្ពស់គុណភាពអប់រំ, ការលើកកម្ពស់គុណភាព សុខាភិបាល ការជ្រើសរើសយុវជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាល បច្ចេកទេស និងជំនាញវិជ្ជាជីវៈចំនួន ១,៥លាននាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ណែនាំចង្អុលបង្ហាញដល់រដ្ឋបាលខេត្តកំពង់ស្ពឺ សំដៅចូលរួមចំណែកក្នុងការថែរក្សា ការពារសន្តិភាព និងការអភិវឌ្ឍខេត្តនាបច្ចុប្បន្ន ព្រមទាំងរួមគ្នា ដើម្បីកំពង់ស្ពឺឆ្ពោះទៅសម្រេចនូវសមិទ្ធផល វឌ្ឍនភាព វិជ្ជមានថ្មីៗបន្ថែមទៀត ពោរពេញដោយភាពសុខដុមរមនា វិបុលភាព និងកាលានុវត្តន៍ភាពនាពេលអនាគតប្រាកដនិយម។

សូមជម្រាបផងដែរថា ក្នុងរយៈពេលមួយថ្ងៃពេញថ្ងៃទី១ នៃកម្មវិធីសន្និបាត បានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានគ្រោងទុកមានដូចជា៖ បន្ទាប់ពិធីបេីកកម្មវិធីសន្និបាតដោយឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏មានការពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទអន្តរាគមន៍របស់ក្រុមពិភាក្សាលើប្រធានបទចំនួន៥ សំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើន ជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតថភាពជាក់ស្តែង នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយស័ក្តិសិទ្ធិភាព និងសម្រាប់ជាធាតុចូលក្នុងអង្គសន្និបាតទាំងមូល ដោយសម្រេចបានលទ្ធផលការងារក្នុងឆ្នាំ២០២៥ កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង