**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

កូនប្រុសរបស់អតីតស្តេចសាហ៍ (shah) នៃប្រទេសអ៉ីរ៉ង់ បានចេញមុខទទូចឱ្យ បុគ្គលិករដ្ឋាភិបាលនិងកងកម្លាំងសន្តិសុខ ចូលរួមជាមួយចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល


វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា កូនប្រុសរបស់អតីតស្តេចសាហ៍ (shah) នៃប្រទេសអ៉ីរ៉ង់ បានចេញមុខទទូចឱ្យ បុគ្គលិករដ្ឋាភិបាលនិងកងកម្លាំងសន្តិសុខ ចូលរួមជាមួយចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបាននិងកំពុងរីករាលដាលនៅក្នុង សាធារណរដ្ឋអ៉ីស្លាមមួយនេះ។

«បុគ្គលិកស្ថាប័នរដ្ឋ ព្រមទាំងសមាជិកនៃកម្លាំងប្រដាប់អាវុធនិងកម្លាំងសន្តិសុខ ត្រូវជ្រើសរើសយកជម្រើសមួយ គឺឈរនៅជាមួយ ប្រជាជនហើយក្លាយជាសម្ព័ន្ធមិត្តរបស់ប្រជាជាតិ ឬមួយក៏គប់គិតជាមួយពួកឃាតករ ដែលកាប់សម្លាប់ប្រជាជន»។

កូនប្រុសស្តេចសាហ៍អ៉ីរ៉ង់ លោក Reza Pahlavi បានបង្ហោះសារយ៉ាងដូច្នេះនៅលើបណ្តាញសង្គម បន្ទាប់ពីក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានរាយការណ៍ថា មនុស្សកើនដល់ជាង៥០០នាក់ហើយបានស្លាប់ ខណៈអាជ្ញាធរអ៉ីរ៉ង់ កំពុងធ្វើការសម្លាប់រង្គាល ដើម្បីបង្រ្កាបភាពវឹកវរ។
Pahlavi ក៏បានអំពាវនាវផងដែរឱ្យមានការប្តូរទង់ជាតិ នៅតាមស្ថានទូតអ៉ីរ៉ង់ក្នុងបណ្តាប្រទេសនានា ជំនួសដោយទង់ជាតិកាលពី សម័យមុនបដិវត្តន៍អ៉ីស្លាមវិញ។

លោក Phalavi បាននិយាយយ៉ាងដូច្នេះថា «វាដល់ពេលហើយ ដែលស្ថានទូតទាំងនោះ ត្រូវបំពាក់ទង់នៃប្រជាជាតិអ៉ីរ៉ង់ ជំនួសឱ្យទង់ដ៏អាម៉ាស់នៃសាធារណរដ្ឋអ៉ីស្លាម»។ ទង់ជាតិអ៉ីរ៉ង់មុនបដិវត្តន៍អ៉ីស្លាម បានក្លាយជា និមិត្តសញ្ញាមួយនៃសកម្មភាពប្រមូលផ្តុំនៅជុំវិញពិភពលោក ដែលបានលេចឡើង ដើម្បីគាំទ្រចលនាបាតុកម្មនៅអ៉ីរ៉ង់។

គួរបញ្ជាក់ថា កាលពីមុនប្រទេសអ៉ីរ៉ង់ ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេច shah ប៉ុន្តែក្រោយមក របបរាជានិយមបានដួលរលំ ដោយសារចលនាបដិវត្តន៍អ៉ីស្លាម កាលពីឆ្នាំ១៩៧៩៕

អត្ថបទដែលជាប់ទាក់ទង