**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី

ពីកង់១គ្រឿង ទៅកាន់អនាគតល្អប្រសើរដល់មួយគ្រួសារ

(ក្រុងរុនតាឯក)៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាតានី ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតឯក ក្រុងរុនតាឯកតេជោសែន មានរៀបចំពិធីប្រគល់អំណោយកង់ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលជូនដល់ដល់សិស្សានុសិស្ស។

លោក វុត សត្រា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងរុនតាឯកតេជោសែន បានថ្លែងនូវការដឹងគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយសម្របសម្រួលជាមួយCFRDក្នុងការផ្តល់នូវអំណោយដ៏មានតម្លៃបំពេញបាននូវតម្រូវការចាំបាច់ដល់ប្រជាជននៅនឹងមូលដ្ឋាន។ លោកបន្ថែមថា កង់នេះបានផ្តល់នូវក្តីសង្ឃឹម ក្តីរំពឹងខ្ពស់ដល់ក្រុមគ្រួសារ និងសិស្សផ្ទាល់ក្នុងការប្រឹងប្រែងសិក្សារៀនសូត្រ។

ក្នុងនាមគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល លោកស្រី ហួរ លីណា នាយិកាសាលាបឋមសិក្សាតានីបានថ្លែងដោយក្តីរំជួលចិត្តថា វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានជួយរួមចំណែកយ៉ាងសកម្មដោយរាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ បណ្ណាល័យ កញ្ចប់Panda ហើយថ្ងៃនេះទទួលបាននូវអំណោយកង់ដោយបានជួយដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក ជាពិសេសសិស្សដែលរស់នៅឆ្ងាយពីសាលារៀន ដើម្បីកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ បង្កើនការចូលរួមសិក្សាទៀងទាត់ និងកាត់បន្ថយអត្រាឈប់រៀនមុនកំណត់។

ក្នុងនាមជាអន្តរការីលើការជួយជំនួយនេះដល់សាលាបឋមសិក្សាតានី លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានថ្លែងថាអំណោយកង់ទាំងនេះ ត្រូវបានចាត់ទុកថាជាកម្លាំងចិត្ត និងជាឧបករណ៍សំខាន់មួយ ក្នុងការជួយសិស្សបន្តការសិក្សាបានដោយទំនុកចិត្ត និងសុវត្ថិភាព ហើយកង់នេះបានជួយដល់គ្រួសាររបស់សិស្សនៅក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយលោកក៏បានស្នើសុំឱ្យវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងភាគីមូលនិធិចិនCFRD បន្តគាំទ្រសកម្មភាពមនុស្សធម៌ និងវិស័យអប់រំនៅក្នុងក្រុងរុនតាឯកតេជោសែន ក្នុងស្រុកបន្ទាយស្រី និងជាពិសេសរួមចំណែកក្នុងការកសាងអនាគតដ៏រីកចម្រើន និងចីរភាពសម្រាប់កុមារកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង