**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រធានរដ្ឋសភាកម្ពុជា ស្នើអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី ( Mohammed Ismaeil A. Dahlwy) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានសម្ដែងនូវការស្វាគមន៍ និងពេញចិត្តជាខ្លំាងចំពោះលទ្ធផលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ដែលសម្រេចបាននូវលទ្ធផលជាច្រើន នាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទំាងពីរ ក៏ដូចជារួមចំណែកដល់តំបន់ និងសកលលោកផងដែរ។ ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត មានភាពរីកចម្រើនស្ទើរលើគ្រប់វិស័យ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ នៅក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយឯកឧត្តមប្រធានរដ្ឋសភា អារ៉ាប៊ីសាអូឌីត ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៥ ដែរ។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមកនាពេលកន្លងទៅនេះ គឺជាផ្នែកមួយធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរីកចម្រើន និងជិទស្និទ្ធ ហើយសម្ដេចរំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នឹងមានភាពល្អប្រសើរបន្ថែមទៀត ដែលទាំងអស់នេះជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។

ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានអរគុណចំពោះ សម្ដេចរដ្ឋសភាធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលានាពេលនេះ។

ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារជាច្រើនដែលសម្រេចបាននៅក្នុងរយៈពេល៣ឆ្នាំមកនេះ។ ជាមួយគ្នានេះ ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី ក៏បានបង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជា ដោយបានគូសបញ្ជាក់ថា មានអនុស្សាវរីយ៍ដ៏ច្រើនជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជានិងអារ៉ាប៊ីសាអូឌីត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ឈរលើស្មារតីស្មោះត្រង់ ជឿជាក់ និងយោគយល់គ្នាទៅវិញទៅមក។ ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដែលត្រូវរួមសហការគ្នាបន្ថែមទៀត ដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំជាដើម។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ទំនងទំនងរវាងប្រជាជន និងប្រជាជនគឺជាកក្តាសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ អារ៉ាប៊ីសាអូឌីត គឺជាច្រកទំនាក់ទំនងដ៏សំខាន់ រវាងអាស៊ី និងមជ្ឈិមបូព៌ា។ អារ៉ាប៊ីសាអូឌីតគួរមើលកម្ពុជាឱ្យហួសពីកម្ពុជា គឺគួរសម្លឹងមើលកម្ពុជាក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាទីផ្សារសេដ្ឋកិច្ចមួយយ៉ាងធំ។ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើឱ្យអារ៉ាប៊ីសាអូឌីត ជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរផងដែរ។

ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី គំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ហើយបានបញ្ជាក់ថា ទោះបីបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់យ៉ាងណាក្តី ក៏ឯកឧត្តមខិតខំជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យមានការរីចម្រើនបន្តទៀត ដោយឯកឧត្ដមបានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពរីកចម្រើនស្រាប់ ជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត៕

អត្ថបទដែលជាប់ទាក់ទង