**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ក្រុមការងារអន្តរក្រសួង ចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាព សម្រាប់គម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

កំពង់ចាម៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម(គល)ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព សម្រាប់គម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ក្នុងដំណើរបេសកកម្ម ក្រុមការងារអន្ដរក្រសួង បានចុះពិនិត្យជាក់ស្ដែងការងារគម្រោង រួមមាន៖ ទី១)គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ៣៥០ម៉ែត្រ នៅភូមិព្រែកស្ដី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយចប់ធានាគុណភាពរយៈពេល ៦ខែ និងទី២)គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ៣៥០ម៉ែត្រ នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយចប់ធានាគុណភាពរយៈពេល ៦ខែ។

ក្រោយពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងយកចិត្តទុកដាក់របស់ក្រុមការងារនៃនាយកដ្ឋានជលសាស្ត្រនិងការងារទន្លេ ដែលបានអនុវត្តការងារបានទាន់ពេលវេលា និងត្រឹមត្រូវល្អប្រសេីរទៅតាមលក្ខណ:បច្ចេកទេស ជាមួយនឹងការប្រើប្រាស់បច្ចេកទេសបាវខ្សាច់ (Geotextile Bags) ប្រកបដោយគុណភាព រួមទាំងសោភ័ណភាព ដេីម្បីធានាបាននូវនិរន្តរភាពយូរអង្វែងនៃសំណង់ សម្រាប់ផ្តល់ជាគុណតម្លៃជួយដល់សេដ្ឋកិច្ច-សង្គមរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង