**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់**អ៊ុយក្រែន នឹងវាយប្រហារបង្ការទុកមុនលើរោងច្រកថាមពលទាំងឡាយណាដែលរុស្ស៉ីកំពុងប្រើប្រាស់ ផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាមរបស់ខ្លួន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍

រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តការកែលម្អគុណភាពសេវា និងកាត់បន្ថយបញ្ហាអសកម្ម ក្នុងការបម្រើសេវាសុខាភិបាល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែ មករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣២១២រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការខិតខំកន្លងមករបស់មន្រ្តី និងបុគ្គលិកសុខាភិបាល និងបានជំរុញឱ្យទាំងអស់គ្នា បន្តបំពេញការងារដោយផ្តោតលើការកាត់បន្ថយភាពមិនប្រក្រតី នៅក្នុងការបម្រើសេវា ឱ្យនៅសល់តិចតួចបំផុត។

ឯកឧត្តមសាស្រ្តារ្យរដ្ឋមន្រ្តី បានណែនាំពីយន្តការ នៃការបម្រើសេវាថែទាំ ដែលមានលក្ខណៈទំនាក់ទំនងគ្នា (រួមទាំងការបញ្ជូនអ្នកជំងឺ) ចាប់តាំងពីមណ្ឌលសុខភាព ទៅមន្ទីរពេទ្យបង្អែកកំរិត១ និងកំរិត២ រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យជាតិ តាមរយៈការតាមដានជំងឺឱ្យបានជាប់លាប់រហូតដល់អ្នកជំងឺបានទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យ បានធ្វើបទបឋកថា លើប្រធានបទ ការរៀបចំរបាយការណ៍បង្ហាញពីសមិទ្ធិផលរបស់អង្គភាពមួយ ដែលរបាយការណ៍នោះត្រូវរំលេចចំនុចមួយចំនួន រួមមាន៖
១)ទិដ្ឋភាពទូទៅនៃការផ្លាស់ប្តូរ ដោយបង្ហាញពីតថភាព នៃសមិទ្ធិផល និង បង្ហាញនូវភស្តុតាងនៃសមិទ្ធិផល ជាទិន្នន័យ នៃការប្រើប្រាស់សេវា តម្លៃសេវា សូចនាករគុណភាព និងការប្រៀបធៀបជាមួយនឹងអង្គភាព និងស្ថាប័នផ្សេងៗ
២)លក្ខណៈអំណោយផល ដែលធ្វើឱ្យទទួលសមិទ្ធិផល
៣)បញ្ហាប្រឈមដែលរារាំង និងជួបប្រទះនិង
៤)ការងារសំខាន់ៗ ដែលធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមាន។ល។

ជាកិច្ចបន្ទាប់ ក្រុមការងារនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ទាក់ទាញឱ្យប្រជាជន មកប្រើប្រាស់សេវាឱ្យបានច្រើន ដោយជ្រើសរើសយកការកែលម្អ គារវកិច្ច និងបដិសណ្ឋារកិច្ច នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ។

ក្រោយពីបទបង្ហាញ ក៏មានការពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទទាក់ទងនឹងការធ្វើអភិបាលកិច្ច របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ការធ្វើនិយតកម្មសេវាឯកជន ការពង្រើកសេវាបន្ថែមនៅតាមមណ្ឌលសុខភាព។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានមានមតិបន្ថែម ក្នុងគោលបំណងជំរុញឱ្យអង្គភាពបម្រើសេវាសុខាភិបាលទាំងអស់ ឈានឱ្យលើសពីការបម្រើសេវា គារវកិច្ច និងបដិសណ្ឋារកិច្ចល្អ ឆ្ពោះទៅបង្កើតឱ្យបាននូវការបម្រើសេវាដោយក្តីករុណា (compassion) ដែលការបម្រើសេវាបែបនេះ កើតចេញពីសេចក្តីមេត្តា (empathy) របស់បុគ្គលិកសុខាភិបាល ដែលជាការទទួល សាកសួរ ស្តាប់ ពិនិត្យអ្នកជំងឺ ដើម្បីស្វែងរកប្រភពនៃការឈឺចាប់ រួមផ្សំជាមួយនឹងសកម្មភាពព្យាបាលបែបវេជ្ជសាស្រ្ត ដែលប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង