**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចំនួន ២០៥នាក់

ភ្នំពេញ នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សមន្រ្តីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចំនួន ២០៥នាក់។

នៅក្នុងជំនួបសំណេះសំណាលនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីដំណើរវិវត្តនៃសង្គមជាតិ ជាបន្តបន្ទាប់ ជាពិសេសការរីកចម្រើននៃប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ព្រមទាំងបានដាស់ស្មារតីសិស្សមន្ត្រីក្រមការនូវសំណួរមួយថា «ហេតុអ្វីបានជាយើងត្រូវមានមោទនភាពចំពោះប្រព័ន្ធរដ្ឋបាលសាធារណៈ របស់កម្ពុជា ដែលយើងកំពុងមានមកដល់សព្វថ្ងៃ?» ក្រោយបានសួរសំណួរនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញយោបល់ផ្ទាល់ខ្លួនដោយបានបន្តថា ក្រោយថ្ងៃរំដោះ៧មករា កម្ពុជាបានចាប់ផ្តើមរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈសាជាថ្មី ដោយបាតដៃទទេរ ហើយរក្សាបាននូវភាពរឹងមាំរហូតមកដល់សព្វថ្ងៃ។ នេះបានសបញ្ជាក់ពីភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហា និងការគិតគូរច្រើនណាស់ទម្រាំមានថ្ងៃនេះ។ ក្នុងនោះ ឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់នៃសង្គមកម្ពុជា ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជាបានចូលរួមដោះស្រាយ ស្ថានភាពនយោបាយនៅកម្ពុជា រួមទាំងការចូលរួមជាផ្នែកមួយក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះផងដែរ ហើយទទួលបានការរីកចម្រើនជាបន្តបន្ទាប់រហូតមក។ ទោះបីជាយ៉ាងនេះក្តី ឯកឧត្តមបានបញ្ជាក់ពីការបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈជាប្រចាំ និងជាចាំបាច់ ព្រមទាំងបានរម្លឹកប្រសាសន៍របស់សម្តេចតេជោថា «បន្តការកែទម្រង់ ដោយត្រូវសម្រួចមុំ»ដ្បិតថាការងារនេះជាកិច្ចការអាទិភាព ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។

លើសពីនេះ ឯកឧត្តមបានសម្តែងនូវក្តីរីករាយ និងចូលរួមអបអរសាទរដល់សិស្សមន្រ្តីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលទើបប្រឡងជាប់នាពេលថ្មីៗនេះ និងបានសំណូមពរដល់សិស្សមន្ត្រីទាំងអស់ កុំភ្លេចមេរៀន ឆ្នាំ២០២៥ និងកុំភ្លេចការលះបង់របស់វីរកងទ័ពដើម្បីជាតិរបស់យើង។មេរៀនដែលធំជាងគេគឺត្រូវខិតខំប្រឹងប្រែងខ្លួនឯងជាប្រចាំ និងរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ពិសេសត្រូវតែបង្កើនសមត្ថភាព ក្នុងការប្រកួតប្រជែង។

សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២នេះ មានបេក្ខជនដាក់ពាក្យសរុប ២០,១៣៣នាក់ ក្នុងនោះមានតែបេក្ខជនទទួលបានសិទ្ធិប្រឡង ១៦,៤២៥នាក់ ហើយមានតែបេក្ខជន ១៧៧នាក់ (ស្រី ៥៤នាក់) ប៉ុណ្ណោះបានប្រឡងជាប់ជាស្ថាពរ ហើយបេក្ខជនជាប់បម្រុង ចំនួន ២៨នាក់ (ស្រី ៧នាក់) ត្រូវបានជ្រើសរើសឱ្យជំនួសទីកន្លែងដែលទំនេរមិនមានបេក្ខជនជាប់ស្ថាពរ ដើម្បីទទួលបានចំនួនសរុប ២០៥ នាក់ តាមតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

អត្ថបទដែលជាប់ទាក់ទង