**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូង

រសៀលថ្ងៃទី៥ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូងដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាមិត្តនិងជាប្រទេសជិតខាង ចិននិងកូរ៉េខាងត្បូងគួរតែប្រាស្រ័យទាក់ទងគ្នានិងផ្លាស់ប្តូរគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ ។ សេដ្ឋកិច្ចចិននិងកូរ៉េខាងត្បូងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជំរុញគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការបានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក យើងគួរបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍និងកិច្ចសម្របសម្រួលគោលនយោបាយ ដើម្បីកសាងសមិទ្ធផលសហប្រតិបត្តិការកាន់តែច្រើនក្នុងវិស័យងើបឡើងថ្មីដូចជាបញ្ញាសិប្បនិម្មិត ឧស្សាហកម្មបៃតងនិងសេដ្ឋកិច្ចពណ៌ប្រាក់ជាដើម ។ ភាគីទាំងពីរគួរបង្កើនការផ្លាស់ប្តូរប្រជាជន ជំរុញការប្រាស្រ័យទាក់ទងរវាងយុវជននិងក្មេងជំទង់ និងក្នុងវិស័យប្រព័ន្ធសារព័ត៌មាន កីឡា ធនាគារគំនិតនិងក្នុងតំបន់ជាដើម ។ ភាគីចិនរីករាយធ្វើការជាមួយកូរ៉េខាងត្បូង ក្តាប់ជាប់ទិសដៅកិច្ចសហប្រតិបត្តិការមេត្រីភាព ប្រកាន់ខ្ជាប់កម្មវត្ថុដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រចិន-កូរ៉េខាងត្បូងរីកចម្រើនតាមផ្លូវត្រឹមត្រូវ បង្កើនសុខសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបំពេញបន្ថែមកម្លាំងវិជ្ជមានចំពោះសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់រហូតដល់ពិភពលោកផងដែរ ។
ជាការឆ្លើយតប លោក Lee Jae-myung បានថ្លែងថា កូរ៉េខាងត្បូងនិងចិនជាប្រទេសជិតខាង ទំនាក់ទំនងរវាងប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង ។ ភាគីកូរ៉េខាងត្បូងយកចិត្តទុកដាក់ខ្ពស់នូវទំនាក់ទំនងជាមួយប្រទេសចិន រីករាយចាត់ទុកការទូតប្រមុខរដ្ឋលើកដំបូងក្នុងឆ្នាំថ្មីនេះជាឱកាសមួយ ដើម្បីស្តារនិន្នាការអភិវឌ្ឍន៍ដោយគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគី ស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកការខ្វែងគំនិត ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រកូរ៉េខាងត្បូង-ចិន ដើម្បីរួមគ្នាត្រួសត្រាយនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
បន្ទាប់ពីកិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នាធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន១៥ទាក់ទងនឹងវិស័យការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បរិស្ថានអេកូឡូស៊ី គមនាគមន៍និងដឹកជញ្ជូននិងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ៕

អត្ថបទដែលជាប់ទាក់ទង