**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរត្រូវខិតខំយកចិត្តទុកដាក់ចំពោះជនភៀសសឹក

កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានភៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ការណែនាំនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០២ភូមិ សរុបចំនួន ២៧៦៣បណ្ណ ស្ថិតនៅភូមិសំបូរ ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅបរិវេណវត្តសំបួរ ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា គិតត្រឹមថ្ងៃនេះ រដ្ឋបាលខេត្តកណ្ដាល មានបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលភៀសខ្លួនមកពីតាមព្រំដែន មកជ្រកស្នាក់ជាមួយក្រុមគ្រួសារ បងប្អូន នៅតាមក្រុង-ស្រុកទូទាំងខេត្តកណ្ដាល មានប្រមាណជិត ៣ពាន់គ្រួសារ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានរួមគ្នាធ្វើការចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារសម្រាប់ផ្ដល់ជូនបងប្អូនជនភៀសសឹកទាំងអស់ ដើម្បីបន្តការស្នាក់នៅក្នុងមូលដ្ឋានរបស់យើង។

ឯកឧត្តមបន្ថែមថា ស្បៀងអាហារទាំងអស់នេះមិនអាចដោះស្រាយជាអចិន្ត្រៃយ៍ជូនបងប្អូនបាននោះទេ។ ជាបណ្ដោះអាសន្នសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គិតគូររកការងារធ្វើជូនពួកគាត់ ត្រូវមានការបង្កបង្កើនផល ការដាំដុះប្រសិនបើមានដីធ្លី ដើម្បីដោះស្រាយជីវភាពរបស់ពួកគាត់ជាអចិន្ត្រៃយ៍ ព្រោះថាយើងមិនអាចប្រមើលមើលបានទេថា តើការឈ្លានពានរបស់យោធាថៃនៅពេលនេះអាចមានរយៈពេលខ្លី ឬរយៈពេលវែងបន្តទៅទៀតនោះទេ។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បន្ថែមទៀតថា ជនភៀសឹកទាំងអស់មានទាំងចាស់ មានទាំងក្មេង ចំពោះពួកគាត់ជរា ដែលមានតម្រូវការក្នុងការពិនិត្យ និងព្យាបាលសុខភាពនានា សូមឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់យើងនៅក្នុងខេត្ត ខិតខំពិនិត្យព្យាបាលដោយគ្មានការបែងចែកឡើយ ពីព្រោះពួកគាត់កំពុងរងគ្រោះដោយសារសង្គ្រាមហើយ ដូច្នេះយើងត្រូវតែផ្ដល់ការគាំទ្រនិងលើកទឹកចិត្តសម្រាប់បងប្អូនជនភៀសសឹករបស់យើង។ ហើយចពោះក្មេងៗកំពង់ស្ថិតក្នុងវ័យសិក្សា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង-ស្រុក ត្រូវស្រង់ស្ថិតិឱ្យបានច្បាស់ ហើយខិតខំសម្របសម្រួលចុះឈ្មោះឱ្យពួកគាត់បានចូលរៀននៅតាមសាលា តាមកម្រិតសិក្សាររបស់គាត់ ដែលមានសាលានៅជិតទីកន្លែងស្នាក់នៅរបស់ពួកគាត់បំផុត៕

អត្ថបទដែលជាប់ទាក់ទង