**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ក្រុមគ្រូពេទ្យកម្ពុជា–ចិន ចុះពិនិត្យសុខភាពកុមារកម្ពុជា នៅរាជធានីភ្នំពេញ


(ភ្នំពេញ) ក្រោមកិច្ចគាំទ្រពីសមាគមមិត្តភាពកម្ពុជា-ចិន មូលនិធិចិនPeaceland មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ រដ្ឋបាលខណ្ឌសែនសុខ ក្រុមហ៊ុនOne More អង្គការYUNDI នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការជាមួយក្រុមគ្រូពេទ្យកម្ពុជា–ចិន រៀបចំកម្មវិធីចុះអនុវត្តសកម្មភាពពិនិត្យសុខភាពបេះដូងពីកំណើតជូនដល់សិស្សានុសិស្សកម្ពុជាចំនួន២៤៦នាក់ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា–ចិន ឃ្មួញ ក្នុងគោលបំណងចូលរួមលើកកម្ពស់ការថែទាំសុខភាពកុមារ និងរកឃើញជំងឺបេះដូងពីកំណើតឲ្យបានទាន់ពេលវេលា។

លោកស្រី វ៉ង យ៉ាហួយ (Wang Yahui) ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីមនុស្សធម៌ ការចែករំលែកបទពិសោធន៍វេជ្ជសាស្ត្រ និងការរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ក្រោមក្របខណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ក្រោមទម្រនៃមិត្តភាពដែកថែបរវាងកម្ពុជានិងចិន លោកស្រីបានបន្តការលើកទឹកចិត្តដល់សង្គមស៊ីវិលនានារបស់ប្រទេសចិនរួមចំណែកជាមួយសង្គមស៊ីវិលនានារបស់កម្ពុជាក្នុងការអនុវត្តនូវគម្រោងជាក់ស្តែងបម្រើដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជា។

លោក Liu Wenzhi ប្រធានមូលនិធិចិនPeaceland បានថ្លែងថា ដោយមានការជួយជ្រោមជ្រែងពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន និងអង្គការYUNDI ទើបនេះជាលើកទី១ដែលសកម្មភាពពិនិត្យសុខភាពបេះដូងពីកំណើតបានប្រើប្រាស់ រថយន្តពេទ្យចល័តខ្នាតធំ ដែលបំពាក់ដោយឧបករណ៍ពិនិត្យវេជ្ជសាស្ត្រទំនើប និងមានស្តង់ដារអន្តរជាតិ។ រថយន្តពេទ្យចល័តនេះ គឺជាអំណោយដ៏មានតម្លៃពីមិត្តចិនជូនដល់សមាគមមិត្តភាពកម្ពុជា-ចិនសម្រាប់គាំទ្រដល់វិស័យសុខាភិបាលកម្ពុជា និងបង្កើនលទ្ធភាពចូលដល់សេវាពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារនៅតាមសាលារៀន និងតំបន់ឆ្ងាយ។ លោកបន្ថែមថា សកម្មភាពមនុស្សធម៌នេះ ត្រូវបានអនុវត្តដោយក្រុមគ្រូពេទ្យជំនាញកម្ពុជានិងចិន ហើយបានប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រទំនើប សម្រាប់ពិនិត្យ និងវាយតម្លៃសុខភាពបេះដូងកុមារ ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យក៏បានផ្តល់ការពិគ្រោះយោបល់សុខភាពដល់គ្រូបង្រៀន អាណាព្យាបាល និងសិស្សានុសិស្សផងដែរ។

ក្នុងនាមលោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោក ឃុត សុខា អភិបាលរងខណ្ឌសែនសុខ បានកត់សម្គាល់ថា ថ្នាក់ដឹកនាំសាលា និងមាតាបិតាសិស្សានុសិស្ស បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យកម្ពុជា–ចិន និងភាគីពាក់ព័ន្ធ ជាពិសេសមូលនិធិចិនទាំងពីរ ដែលបានយកចិត្តទុកដាក់ចំពោះសុខភាពកុមារកម្ពុជា។ លោកបានចាត់ទុកសកម្មភាពនេះថា ជាការរួមចំណែកប្រកបដោយគុណតម្លៃ ក្នុងការថែរក្សាសុខភាពកុមារកម្ពុជា និងរួមចំណែកពង្រឹងមិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រជាជនកម្ពុជា និងចិន។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៨មក សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសហការជាមួយអង្គពាក់ព័ន្ធនានាទាំងកម្ពុជា ទាំងចិន ក្នុងការអនុវត្តនូវគម្រោងជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ហើយបានជួយដល់កុមារចំនួន១២៤នាក់ជាសះស្បើយពីជំងឺបេះដូងពីកំណើតក្រោយទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន ប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង