**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្វាយរៀង, លោក សុខ សីហា ជំនួសលោក គង់ សេរីវុធ ដែលចូលនិវត្តន៍

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ម៉ែន វិបុល ប្រធា នក្រុមប្រឹក្សាខេត្ត ស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធា នមន្ទីរ /អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត សរុបវត្តមានប្រមាណ១៥០នាក់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ក្រោមវត្តមានរបស់ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋលេខាធិការ នាឱកាសនេះ គឺពិតជាបាន បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងជាការផ្តល់នូវកម្លាំងចិត្តយ៉ាងធំធេងដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តទាំងអស់ ឲ្យកាន់តែបន្តកិច្ចសហការ និងខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមតួនាទីភារកិច្ច រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យ ប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងខេត្តឲ្យកាន់តែមានការរីកចម្រើន ឆ្លើយតបទៅនឹងក្របខ័ណ្ឌ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកវិស័យនេះ គឺជាកត្តាលីករដ៏ចម្បង គាំទ្រដល់ដំណើរការឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្នុងការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងការជំរុញធុរកិច្ចឌីជីថល ដូចមានគូសរំលេចនៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។

ឯកឧត្តមបន្ថែមថា ជាមួយ នឹងការចូលរួមអបអរសាទរចំពោះលោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្វាយរៀងថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ លំដាប់ថ្នាក់ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ទាំងក្នុងរយៈកាល នៃការដឹកនាំរបស់លោក គង់ សេរីវុធ អតីតប្រធានមន្ទីរដែលដល់អាយុចូលនិវត្តន៍ និងក្នុងអំឡុងពេល អន្តរកាលក្រោមការដឹកនាំរបស់លោកស្រី ស្រី វណ្ណរ៉េន កន្លងមកបានយកអស់កម្លាំងកាយចិត្ត ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ សហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធានាបាននូវនិរន្តភាព នៃការដឹកនាំការអនុវត្តការងារប្រៃសណីយ៍ និង ទូរគមនាគមន៍ ស្របតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល គោលការណ៍ ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ទិសដៅការងាររបស់រដ្ឋបាលខេត្ត និងផែនការការងាររបស់ មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ក្នុងការជំរុញការអភិវឌ្ឍ និងលើក កម្ពស់វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នៅក្នុងខេត្ត ឲ្យមានការរីកចម្រើន ជាពិសេស ក្នុងការជួយសម្របសម្រួល និងចូលរួមសហការក្នុងការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ករណីលួចលាក់ និងបង្កប់សារធាតុញៀននៅក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ ដែលធ្លាប់បាន កើតមានឡើងនៅក្នុងខេត្តរបស់យើងនាពេលកន្លងមក។

យោងអនុក្រឹត្យស្តីពី ការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងលោក សុខ សីហា អត្តលេខ ១៨៩២០០០០៩២ ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ ២ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្វាយរៀង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក គង់ សេរីវុធ ដែលបានចូលនិវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង