**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី “ការចូលរួមរបស់និសិ្សតក្នុងការសិក្សាស្រាវជ្រាវវិស័យពាណិជ្ជកម្មនៅកម្ពុជា”

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ចូលរួមរបស់និសិ្សតក្នុងការសិក្សាស្រាវជ្រាវវិស័យពាណិជ្ជកម្មនៅកម្ពុជា” ដែលបានរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្មដោយមានការចូលរួមពីមន្ត្រី នៃក្រសួងពាណិជ្ជកម្ម សាស្ត្រាចារ្យ និងនិសិ្សតចំនួនសរុប១២១នាក់។

វគ្គសិក្ខាសាលានេះមានគោលបំណងផ្តល់នូវចំណេះដឹង អំពីដំណើរការចរចានិងអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា អាចមានលទ្ធភាពពង្រឹងសមត្ថភាពស្រាវជ្រាវ ដើម្បីទទួលបានឱកាសការងារនិងអាហារូបករណ៍ ទទួលបានបទពិសោធន៍ពីដំណើរការនៃការរៀបចំព្រឹត្តិបត្រពាណិជ្ជកម្មអេឡិចត្រូនិក។

ជាក់ស្តែង ការចេញផ្សាយព្រឹត្តិបត្រពាណិជ្ជកម្ម iTrade bulletin ដែលជាគម្រោងព្រឹត្តិបត្រស្រាវជ្រាវរបស់វិទ្យាស្ថាន ក្នុងការបើកឱកាសដល់អ្នកសិក្សាស្រាវជ្រាវ ទាំងក្នុងនិងក្រៅក្របខ័ណ្ឌក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយ ក៏ដូចជាចែករំលែកបទពិសោធន៍ចំណេះដឹង មតិយោបល់ របស់ខ្លួនក្នុងការជំរុញវិស័យពាណិជកម្មនៅកម្ពុជាផងដែរ ព្រមទាំងអាចផ្តល់ជាធាតុចូលគន្លឹះល្អៗ ដល់ថ្នាក់ដឹកនាំអាចយកមកអនុវត្តជាក់ស្តែងបាន។ ជាលទ្ធផល ព្រឹត្តិបត្រពាណិជ្ជកម្មអេឡិចត្រូនិក របស់វិទ្យាស្ថានបានធ្វើការបោះផ្សាយចំនួន ៦ លេខកន្លងមក ចាប់ផ្តើមពី ខែមករា ឆ្នាំ២០២២ រហូត ដល់ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមចែករំលែកការស្រាវជ្រាវពីសាស្ត្រាចារ្យនៅក្នុងស្រុក ក្រៅស្រុក មន្ត្រីរាជការនៅក្នុង និងក្រៅក្រសួងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវគាវរកិច្ចស្វាគមន៍ចំពោះវត្តមានរបស់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ និងបានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាទទួលបានសន្តិភាពពេញបរិបូរណ៌ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលធានានូវឯកភាពជាតិ ឯករាជ្យភាព អធិបតេយ្យភាព និងសិទ្ធិស្មើភាពជាមួយបណ្តាប្រទេសនានា ព្រមទាំងការរីកចម្រើនលើគ្រប់វិស័យ។

ក្រោយចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និង សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ កម្ពុជាទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មអមដោយកំណើនទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបែបរូបវ័ន្ត និងការរៀបចំតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ដែលធានាសង្គតិភាព និងស្តង់ដារបទប្បញ្ញត្តិអន្តរជាតិ។ ជាក់ស្តែង សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ ៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ទោះបីជា សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ក៏កំណើននេះបានកើនឡើងវិញប្រមាណ ៣% នៅឆ្នាំ២០២១ និងត្រូវបានគេព្យាករថានឹងមានកំណើនប្រមាណ ៥,៦% នៅឆ្នាំ២០២២។

លោកជំទាវរដ្ឋលេខាធិការ បន្តថា ក្រសួងពាណិជ្ជកម្មក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ប្រកបដោយបុរេសកម្មឈានមុខ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ទោះបីក្នុងវិបត្តិជំងឺកូវីដ-១៩ក្ដី ក្រសួងពាណិជ្ជកម្មក៏បានខិតខំធ្វើពិពិធកម្មផលិតផល និងទីផ្សារតាមរយៈគោលនយោបាយគាំទ្រសហគ្រាសនិងធុរកិច្ច កំណែទម្រង់បទដ្ឋានគតិយុត្ត និងការចរចាបើកច្រកទីផ្សារ។

ជាក់ស្តែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មក៏បាន និងកំពុងបង្កើតនូវបទប្បញ្ញត្តិ និងច្បាប់មួយចំនួន មានដូចជា ច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីម្ហូបអាហារ ព្រមទាំងបានធ្វើវិសោធនកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ជាដើម។

ជាទីបញ្ចប់ លោកជំទាវបានផ្តល់ជាអនុសាសន៍ឱ្យសិក្ខាកាម និងអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់លើការស្រាវជ្រាវ និងតាមដានទិន្នាការថ្មីៗទាំងក្នុងតំបន់ និងពិភពលោក ដើម្បីទទួលបាននូវចំណេះដឹង និងអាចត្រៀមខ្លួនទទួលបានឱកាសថ្មីៗបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង