**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេស ជាសក្ដានុពលទេសចរណ៍ធម្មជាតិថ្មីសន្លាងមួយ ស្ថិតនៅក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេស ឬហៅថា អាវៀន ដែលជាសក្ដានុពលទេសចរណ៍ធម្មជាតិថ្មីសន្លាងមួយ ស្ថិតនៅក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ហ្វូងសត្វស្លាបចម្រុះរាប់ពាន់រាប់ម៉ឺនក្បាល កំពុងហោះហើរខ្ញៀវខ្ញារពេញផ្ទៃទឹក និងលើវាលព្រៃលិចទឹក បង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យនាពេលថ្ងៃលិច។

ទីតាំងនេះមិនត្រឹមតែជាកន្លែងសម្រាប់លំហែអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាដែកឆក់ទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុក ឱ្យមកជិះទូកកម្សាន្ត គយគន់ហ្វូងមច្ឆជាតិ និងសត្វស្លាបដ៏សម្បូរបែបផងដែរ។

បើតាមលោក ខុង ប៊ុន មេឃុំឈ្នួរមានជ័យ និងជាប្រធានតំបន់ការពារធម្មជាតិរហាលកេស (អាវៀន) បានប្រាប់ឱ្យដឹងថា តំបន់នេះគឺជាចំណុចប្រសព្វរវាងចុងស្ទឹងសិរីសោភ័ណ និងគល់ស្ទឹងមង្គលបូរី ដែលសម្បូរទៅដោយព្រៃលិចទឹក ជាជម្រកដ៏សុខសាន្តសម្រាប់ពូជត្រី និងសត្វស្លាប។ មកទល់ពេលនេះ កំណើនសត្វស្លាបមានការកើនឡើងគួរឱ្យកត់សម្គាល់ មិនថារដូវប្រាំង ឬរដូវវស្សានោះទេ។ បច្ចុប្បន្ន តំបន់ការពារធម្មជាតិរហាលកេស មានផ្ទៃដីសរុបប្រមាណជាង ២៨ហិកតា ដែលត្រូវបានយាមកាម និងអភិរក្សយ៉ាងយកចិត្តទុកដាក់ ដោយមានព្រំប្រទល់ជាប់ស្រុក-ក្រុងចំនួន៣ គឺឃុំឈ្នួរមានជ័យ (ស្រុកព្រះនេត្រព្រះ), ឃុំគយម៉ែង (ស្រុកមង្គលបូរី) និងសង្កាត់ភ្នៀត (ក្រុងសិរីសោភ័ណ)។ ផ្ទៃដីនេះត្រូវបានបែងចែកជាពីរផ្នែកធំៗ តំបន់ជម្រកសត្វស្លាប មានទំហំ ២៣ហិកតា តំបន់អភិរក្សពូជត្រីមានទំហំ ០៥ហិកតា។ ចំណុចពិសេសនៃតំបន់នេះ គឺវត្តមាននៃសត្វស្លាបកម្រ និងជិតដាច់ពូជជាច្រើនប្រភេទដូចជា សត្វស្មោញ ត្រយ៉ង ទុង ក្រង៉ កកៀលខ្សង កុកក្រក ខ្វែកយប់ (ខ្វែកធំ) និងកុក ស ជាដើម។

សម្រាប់ការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានភាពងាយស្រួលដោយអាចចូលបានទាំងរថយន្ត និងម៉ូតូ តាមច្រកសំខាន់ៗចំនួនពីរ៖ ១. ចេញពីក្រុងសិរីសោភ័ណ ធ្វើដំណើរឆ្ពោះទៅស្រុកព្រះនេត្រព្រះ ពេលដល់ភ្លើងស្តុប ត្រូវបត់ស្តាំចូលតាម «ផ្លូវស្រមោច»។ ពេលទៅដល់ភូមិកសាងថ្មី ឃុំគយម៉ែង (ស្រុកមង្គលបូរី) ដែលជាប់ព្រំប្រទល់ស្ពានស្រមោច ត្រូវឆ្លងចូលភូមិស្រមោច (ឃុំឈ្នួរមានជ័យ)។ នៅទីនោះនឹងឃើញការ៉ាសសាំងមួយ និងមានផ្លូវលំក្រាលថ្មមិចនៅខាងស្តាំដៃ។ លោកអ្នកគ្រាន់តែបត់ចូលតាមផ្លូវនោះចម្ងាយប្រមាណ ២០០០ម៉ែត្រ នឹងទៅដល់ទីតាំង។ ២. ចេញពីស្រុកមង្គលបូរី ចាប់ផ្តើមពីរង្វង់មូលយាយជីច្រូតស្រូវ កាត់មុខសាលាស្រុកមង្គលបូរី ទៅតាមផ្លូវត្រង់រហូតដល់ព្រំប្រទល់ស្ពានស្រមោច (ចំណុចការ៉ាសសាំង) រួចបត់ឆ្វេងដៃចូលតាមផ្លូវក្រាលថ្មមិច។

លោក ខុង ប៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្ត ដើម្បីបានឃើញផ្ទាល់ភ្នែកនូវសម្បត្តិធម្មជាតិ និងជីវចម្រុះដ៏ស្រស់បំព្រងដែលខេត្តបន្ទាយមានជ័យកំពុងមាន។ ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការអភិរក្សធនធានធម្មជាតិ។ ការអញ្ជើញមកកម្សាន្តរបស់បងប្អូន មិនត្រឹមតែជាការជួយលើកស្ទួយវិស័យទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងចូលរួមចំណែកក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិនៅទីនេះឱ្យនៅគង់វង្សតទៅមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង